• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកម្ពស់ថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌា

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi
 

នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ពីទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យរដ្ឋាភិបាលឥណ្ឌា ផ្តល់អាទិភាព ជួយឧបត្ថម្ភវៀតណាមក្នុងការទទួលបានវ៉ាក់សាំងតាមទម្រង់ផ្សេងៗនិងលឿនបំផុត តាមដែលអាចធ្វើទៅបាន ហើយទន្ទឹមនឹងនោះ សហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងសម្រាប់វៀតណាម បង្កើតលក្ខខណ្ឌសម្រាប់ភ្នាក់ងារនានានៃភាគីទាំងពីរក្នុងការផ្គត់ផ្គង់វ៉ាក់សាំងរបស់ឥណ្ឌាដល់វៀតណាម។ លោកនាយករដ្ឋមន្រ្តី Narendra Modi បានសម្តែងនូវការត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមលើវិស័យនេះ ព្រមទាំងអះអាងថា ឥណ្ឌាមានបំណងពង្រឹងទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យផងដែរ។

នាយករដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាអំពីវិធានការ ដើម្បីជំរុញថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌានាពេលខាងមុខ។  ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅនៃទំហ៊ំពាណិជ្ជកម្មទ្វេភាគី ១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងឆ្នាំ ២០២០ ហើយទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងឈានដល់ប្រមាណ ១០ ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរបានឯកភាពបង្កើនការគាំទ្រគ្នាទៅវិញទៅមក និងសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធថែមទៀតនៅវេទិកាក្នុងតំបន់និងអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ នៅពេលដែលប្រទេសទាំងពីរជាសមាជិក អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ ២០២១។ នាយករដ្ឋមន្រ្តីទាំងពីររូបបានបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាព ក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top