26/10/2021 16:30 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមរួមជាមួយបណ្តារដ្ឋសភានិយាយភាសាបារាំងជំរុញការអនុវត្តសិទ្ធិមនុស្ស

សិក្ខាសាលានេះត្រូវបានសហការរៀបចំដោយសហភាពអន្តរសភា (IPU) សហភាពសភាហ្វ្រង់កូហ្វូនី (APF) អង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ (OIF) និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)។

ប្រធានគណៈកម្មាធិការសង្គមនៃរដ្ឋសភា ប្រធាន គណៈកម្មាធិការវៀតណាមប្រចាំនៅសហភាពសភាភាសាបារាំង (APF) លោកស្រី Nguyen Thuy Anh

ប្រធានគណៈកម្មាធិការសង្គមនៃរដ្ឋសភា ប្រធាន គណៈកម្មាធិការវៀតណាមប្រចាំនៅសហភាពសភាភាសាបារាំង (APF) លោកស្រី Nguyen Thuy Anh


នារសៀលថ្ងៃទី ២៥ តុលា ពីទីក្រុងហាណូយ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោកស្រី Nguyen Thuy Anh ប្រធានគណៈកម្មាធិការសង្គមនៃរដ្ឋសភា ប្រធាន គណៈកម្មាធិការវៀតណាមប្រចាំនៅសហភាពសភាភាសាបារាំង (APF) បានចូលរួមសិក្ខាសាលាតាមបណ្តាញអនឡាញស្តីពី តួនាទីរបស់សមាជិកសភានៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូន ក្នុងដំណើរការអនុវត្តន៍យន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) អំពីសិទ្ធិមនុស្ស។

សិក្ខាសាលានេះត្រូវបានសហការរៀបចំដោយសហភាពអន្តរសភា (IPU) សហភាពសភាហ្វ្រង់ កូហ្វូនី (APF) អង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ (OIF) និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)។ សិក្ខាសាលានេះបានធ្វើឡើងក្នុងទម្រង់នៃការផ្សាយបន្តផ្ទាល់រួមបញ្ចូលគ្នាតាមអ៊ីនធឺរណែតពីតភ្ជាប់បណ្តាញមេពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែតុលា។

ថ្លែងមតិក្នុងសិក្ខាសាលានេះ ប្រធានគណៈប្រតិភូវៀតណាម លោកស្រី Nguyen Thuy Anh បានអះអាងថា គោលនយោបាយខ្ជាប់ខ្ជួនរបស់រដ្ឋវៀតណាមគឺគោរពនិងការពារសិទ្ធិមនុស្សជានិច្ច។ វៀតណាមខិតខំដោយឥតឈប់ឈរដើម្បីធ្វើឲ្យប្រព័ន្ធច្បាប់ស្តីពីសិទ្ធិមនុស្សល្អឥតខ្ចោះ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច រួមជាមួយនឹងការធានានូវយុត្តិធម៌សង្គមនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឥតឈប់ឈរ។ ប្រធានគណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស ហើយចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកនៅវេទិកាអង្គការសហប្រជាជាតិនិងវេទិកាថ្នាក់តំបន់ស្តីពីសិទ្ធិមនុស្សផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ