• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជននៃប្រទេសទាំងពីរវៀតណាមនិងចិនជម្រុញកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ គណៈប្រតិភូសម្ព័ន្ធយុវជនកុម្មុយនិស្តចិនមួយរួមមានសមាជិក ៩៦ នាក់ បាន​មក​ដល់ប្រទេសវៀតណាម និងចាប់ផ្តើមកម្មវិធីជួបប្រា ស្រ័យមិត្តភាពយុវជនវៀតណាម - ចិនលើកទី ១៨ ។

យុវជននៃប្រទេសទាំងពីរវៀតណាមនិងចិនជម្រុញកិច្ចសហប្រតិបត្តិការ


បន្ទាប់ពីមកដល់វៀតណាមនោះ គណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយលេខាធិការមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត​ចិន លោក  Fu Zhenbang បានជួបសម្តែងការគួរសមលោក Le Quoc Phong លេខាទីមួយនៃមជ្ឈឹមសម្ព័ន្ធយុវជន​កុម្មុយនិស្តហូ ជីមិញ។

នៅទីនេះ  លេខាធិការទីមួយនៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលោក Le Quoc Phong បានសម្តែងគោលបំណងចង់ឲ្យយុវជននៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសារព័ត៌មាន និងបណ្តុះបណ្តាល​សមាជិកសម្ព័ន្ធយុវជន។ ហើយតាមរយៈសកម្មភាពលើកនេះ ភាគីទាំងពីរនឹងដាក់ចេញទិសដីសហប្រតិបត្តិការថ្មី និងកម្មវិធីថ្មីដើម្បីជម្រុញសកម្មភាពរបស់យុវជននៃប្រទេសទាំងពីរ។

រីឯខ្លូនវិញ លេខាមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តចិន លោក Fu Zhenbang   បានស្នើឲ្យភាគីទាំងពីរ បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជ្រៅ ពង្រឹងការផ្លាស់ប្តូរបទពិសោធអំពីកិច្ចការយុវជននៃប្រទេសទាំងពីរ។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ មានសកម្មភាពសំខាន់ៗជាច្រើនដូចជា ពិធីបើកនៅទីក្រុងហាណូយ ជួបសម្តែងការគួរសមអ្នកដឹកនាំរបស់បក្សនិងរដ្ឋវៀតណាមទៅទស្សនារមណីដ្ឋានប្រវត្តិសាស្ត្រនិងវប្បធម៌របស់​វៀត​ណាមនិងកម្មវិធីសិល្បៈមួយចំនួន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top