ព័ត៌មាន
មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៥អនុម័តលើសេចក្ដី សម្រេចចិត្តស្ដីពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អង្គការសហប្រជាជាតិ
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានតាងនាមអាស៊ានធ្វើជាអធិបតីក្នុងការតាក់តែងខ្លឹមសារនិងការចរចាលើសេចក្ដីសម្រេចចិត្តនេះ។
![]() |
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.ប ណែនាំសេចក្ដីសម្រេចចិត្តដល់មហាសន្និបាតអ.ស.បនីតិកាលទី៧៥។ (រូបថត៖ baodautu.vn) |
នាថ្ងៃទី២៣ វិច្ឆិកា មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប)នីតិកាលទី៧៥ បានពិភាក្សាគ្នាហើយអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីកិច្ច សហប្រតិបត្តិការរវាងអាស៊ាន-អ.ស.ប។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានតាងនាមអាស៊ានធ្វើជាអធិបតីក្នុងការតាក់តែងខ្លឹម សារនិងការចរចាលើសេចក្ដីសម្រេចចិត្តនេះ។ សេចក្ដីសម្រេចចិត្តបានធ្វើបច្ចុប្បន្នកម្មនូវលទ្ធផលដ៏លេចធ្លោក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អ.ស.ប ចាប់តាំងពីឆ្នាំ២០១៨មក ដូចជា សមិទ្ធផលក្នុងការអនុវត្តផែនការ សកម្មភាពអាស៊ាន-អ.ស.បដំណាក់កាលឆ្នាំ២០១៦-២០២០ ការដែលក្រុមប្រឹក្សាសន្តិសុខរៀបចំសម័យពិភាក្សាជាលើកដំបូងអំពីតួនាទីរបស់អាស៊ានក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ក្នុងខែដែលវៀតណាមធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខ និងការអនុម័ត លើផែនការសកម្មភាពអាស៊ាន-អ.ស.ប ដំណាក់កាលឆ្នាំ២០២១-២០២៥។ រាល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាង សហគមន៍និងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត Covid-19 ក៏ត្រូវបានលើកឡើងយ៉ាងល្អិតល្អន់ផងដែរ។ ខ្លឹមសារសហប្រតិបត្តិការជាច្រើនរវាងភាគីទាំងពីរត្រូវបានបំពេញបន្ថែមដូចជា ការបង្កើន ទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការក្នុងការកសាងនិងថែរក្សាសន្តិភាព ការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយធម្មជាតិនិងបង្កើន ប្រតិកម្មក្នុងករណីជាបន្ទាន់ ជាដើម។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំអ.ស.ប បានអះអាងនូវមជ្ឈភាពរបស់អាស៊ានក្នុងការជំរុញ ទំនាក់ទំនងភាពជាដៃគូ កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាពនិង ការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃរវាងអាស៊ាននិងអ.ស.បផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម