• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវទេសចរបរទេសយល់ស្របចំពោះការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈ

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩  (Covid-19) យោងតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលវៀតណាម ចាប់តាំងពីថ្ងៃទី ១៦ ខែមីនា តទៅ ប្រជាជនវៀតណាមនិងជនបរទេសនៅវៀតណាមត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវការពាក់ម៉ាស់នៅតាមទីសាធារណៈ។ ភ្ញៀវទេសចរទាំងអស់នៅទីក្រុងហាណូយសុទ្ធសឹងតែយល់ស្របតាមបទប្បញ្ញត្តិរបស់ប្រទេសវៀតណាមផងដែរ។
 

ភ្ញៀវទេសចរបរទេសយល់ស្របចំពោះការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈ (រូបថត៖ vov)


នៅតំបន់បឹង Hoan Kiem និងផ្លូវនៅក្នុងរដ្ឋធានីហាណូយ គេបានឃើញថាមានជនបរទេសភាគច្រើនបានពាក់ម៉ាសគ្រប់ៗគ្នា។ ប៉ុន្តែមានភ្ញៀវទេសចរមួយចំនួនបានប្រុងប្រយ័ត្នពាក់ម៉ាស់ចំនួន ២ ដោយពាក់ម៉ាស់ការពារមួយខាងក្នុង និងពាក់ម៉ាស់ក្រណាត់មួយទៀតនៅខាងក្រៅដើម្បីធានាសុវត្ថិភាពផងដែរ។ លោកស្រី Camielle ភ្ញឿវទេសចរបារាំងបានឲ្យដឹងថា៖

«ខ្ញុំពាក់ម៉ាសពីព្រោះនេះគឺជាជំរើសចាំបាច់សម្រាប់ខ្ញុំ។ ប៉ូលីសនៅពេលដែលឃើញអ្នកណាមិនពាក់ម៉ាសគេនឹងមករំលឹក។ យើងខ្ញុំគិតថាការពាក់ម៉ាសគឺល្អសម្រាប់ការពារសុខភាពរបស់ខ្ញុំ ក៏ដូចជាមនុស្សគ្រប់គ្នានៅជុំវិញផងដែរ។»

អស់រយៈពេល ៣ សប្តាហ៍កន្លងមក លោក David Stone ជាភ្ញៀវទេសចរអង់គ្លេសម្នាក់ ដែលធ្លាប់មានទម្លាប់ពាក់ម៉ាសជាប្រចាំនៅពេលដែលលោកធ្វើដំណើរទៅតាមទីសាធារណៈ។ លោក David បានឲ្យដឹងថាចំពោះមុខស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ការដែលរដ្ឋាភិបាលវៀតណាមបានតម្រូវឲ្យភ្ញៀវទេសចរពាក់ម៉ាស់តាមទីសាធារណៈគឺជាការ​ចាំបាច់និងទាន់ពេលវេលាផងដែរ។ លោកបានចែករំលែកថា៖

«ខ្ញុំគិតថាមនុស្សគ្រប់គ្នាគួរតែមានមនសិកាពាក់ម៉ាស់ ពីព្រោះយើងមិនអាចដឹងថាតើមនុស្សដែលយើងប៉ះពាល់នឹងឆ្លងជំងឺដែរ​ឬ​អត់។ វៀតណាមគឺជាគោលដៅទេសចរណ៍មានសុវត្ថិភាព ហើយការទប់ស្កាត់និងគ្រប់គ្រងជំងឺឆ្លងនេះក៏ត្រូវបានអនុវត្តយ៉ាងល្អណាស់។
ជាពិសេស រដ្ឋាភិបាលក៏អនុវត្តបានល្អក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានប្រចាំថ្ងៃអំពីជម្ងឺរាតត្បាតនេះដល់ប្រជាជនតាមរយៈសារទូរស័ព្ទ និងសារពត៌មាន ខណៈពេលដែលនៅអឺរ៉ុប យើងខ្ញុំត្រូវស្វែងរកព័ត៌មានដោយម្ចាស់ការនៅលើគេហទំព័រនានាតែម្តង។ ហេតុដូច្នេះតាមគំនិតរបស់ខ្ញុំ មនុស្សគ្រប់រូបគប្បីពាក់ម៉ាស់ស្របតាមបទបញ្ញត្តិរបស់រដ្ឋាភិបាលវៀតណាម ជាពិសេសសម្រាប់ភ្ញៀវទេសចរបរទេស​ផងដែរ»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top