• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភាពតានតឹងពាណិជ្ជកម្មបានគំរាមកំហែងដល់កំណើនសេដ្ឋកិច្ច Eurozone


 រូបថតឧទាហរណ៍ 

 យោង​តាម​លទ្ធផល​នៃការស្ទង់មតិ​ដែលបានប្រកាសនាថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៨ ក្រុមហ៊ុន​ឃ្លាំមើល​ទិន្នន័យ IHS Markit បានព្រមាន ថាកំណើន នៃការនាំចេញ ត្រូវបានធ្លាក់ចុះនៅប្រទេសជាសមាជិក Eurozone ចំនួន ១៩ ទោះ​បីជា សកម្មភាពផ្នែក​សេដ្ឋកិច្ច​នៅប្រទេសអាល្លឺម៉ង់និងបារាំងនៅតែបន្តកត់សម្គាល់មាន ទិន្នន័យ​វិជ្ជមាន​ក្តី។ 
 
ប្រធាន​សេដ្ឋវិទូនៅក្រុមហ៊ុន IHS Markit លោក Chris Williamson បានវាយតម្លៃថាការធ្លាក់ចុះយ៉ាងគំហុក នៃ​សកម្មភាព​នាំ​ចេញ បានរួមចំណែកធ្វើឱ្យខែកញ្ញានេះក្លាយទៅជាពេលដ៏អាក្រក់បំផុតសំរាប់សេដ្ឋកិច្ច Eurozone ក្នុង​​រយៈពេលជិតពីរឆ្នាំកន្លងទៅ។ លោក Chris Williamson បានឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្ម និងបញ្ហា​ប្រទេសអង់គ្លេស ចាកចេញពី សហភាពអឺរ៉ុប តម្រូវការសកលលោកធ្លាក់ចុះ  (ជាពិសេស​ក្នុង​វិស័យ​ផលិត​ រថយន្ត) និងបញ្ហាអស្ថិរភាពនយោបាយនៅតំបន់ Eurozone និងតំបន់ដទៃទៀត សុទ្ធតែ ជាកត្តា​បណ្តាល​ឱ្យស​កម្មភាពអាជីវកម្មធ្លាក់ចុះយ៉ាងខ្លាំងផ​ងដែរ៕

 

​តាម​ ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រកាសលទ្ធផលបោះឆ្នោត៖ ចំនួនអ្នកបោះឆ្នោតទៅបោះឆ្នោតគឺខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក

ប្រកាសលទ្ធផលបោះឆ្នោត៖ ចំនួនអ្នកបោះឆ្នោតទៅបោះឆ្នោតគឺខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក

នារសៀលថ្ងៃទី ២១ ខែមីនា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតស្តីពីលទ្ធផលនៃការបោះឆ្នោត និងបញ្ជីឈ្មោះសមាជិក សមាជិកាជាប់ឆ្នោតសម្រាប់រដ្ឋសភានីតិកាលទី ១៦។

Top