• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពីធីបើកវេទិកាជាតិ ស្តីពីការអភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យាឌីជីថលវៀតណាម

វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ទល់មុខគ្នានៅទីក្រុងហាណូយ និងតភ្ជាប់តាមអ៊ីនធឺណែតជាមួយទីតាំងនៅតាមគណៈកម្មាធិការប្រជាជនខេត្ត ក្រុង ភាគកណ្តាល និងភាគខាងត្បូង។
 

លោក Pham Duc Long អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយផ្តល់ព័ត៌មានអំពីវេទិកាជាតិលើកទី៣សម្រាប់ការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យាឌីជីថល (រូបថត៖ TTXVN)


វេទិកាជាតិស្តីពីការអភិវឌ្ឍន៍អាជីវកម្មបច្ចេកវិទ្យាឌីជីថលវៀតណាមលើកទី៣ ដោយប្រធានបទ“ការផ្លាស់ប្តូរឌីជី ថល-កម្លាំងចលករសម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច” នឹងត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាននិងផ្សព្វផ្សាយ នៅមជ្ឈមណ្ឌលសន្និបាតជាតិទីក្រុងហាណូយ នៅថ្ងៃទី ១១ ខែធ្នូខាងមុខ។ វេទិកានេះត្រូវបានគេរំពឹងថា នឹងមានការចូលរួមថ្លែងមតិដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផងដែរ។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ទល់មុខគ្នានៅទីក្រុងហាណូយ និងតភ្ជាប់តាមអ៊ីនធឺណែតជាមួយទីតាំងនៅតាមគណៈកម្មាធិការប្រជាជនខេត្ត ក្រុង ភាគកណ្តាល និង ភាគខាងត្បូង។

វេទិការួមមានសម័យពិភាក្សាចំនួនពីរស្តីពីអាជីវកម្មបច្ចេកវិទ្យាឌីជីថល ដំណោះស្រាយបញ្ហានៃការផ្លាស់ប្តូរឌីជីថលជាតិ និងអាជីវកម្មបច្ចេកវិទ្យាឌីជីថលជួយឧស្សាហកម្មនិងវិស័យនានា ស្តារនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងនិងក្រោយជំងឺរាតត្បាតកូវីដ-១៩។ នៅក្នុងវេទិកានេះដែរ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានរៀបចំពិធីប្រកាសនិងប្រគល់ពានរង្វាន់ ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam ឆ្នាំ២០២១ ដើម្បីផ្តល់កិត្តិយសដល់អាជីវកម្ម និងអង្គការដែលមានផលិតផលឌីជីថលឆ្នើម៕

តាម VOV5 – វិទ្យុសំឡេងវៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top