24/09/2021 21:31 GMT+7 Email Print Like 0

ពង្រឹងកិច្ចសហប្រតិបត្តិការសភាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩

គណៈប្រតិភូ គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម ដឹកនាំដោយ លោក Vu Hai Ha ប្រធានគណៈកម្មាធិការបានចូលរួមកិច្ចប្រជុំនេះ។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha (កណ្ដាល) ជាមួយប្រតិភូដែលផ្សាយចេញពីទីក្រុងហាណូយ (ប្រភព៖ TTXVN)

នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា អង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភា កម្ពុជា-ឡាវ-វៀតណាម  (CLV) បានចាប់ផ្តើមបើកដំណើរការក្រោមការដឹកនាំរបស់រដ្ឋសភាកម្ពុជាដែលផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា តាមប្រព័ន្ធនិម្មិត។ គណៈប្រតិភូ គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម ដឹកនាំដោយ លោក Vu Hai Ha ប្រធានគណៈកម្មាធិការ បានចូលរួមកិច្ចប្រជុំនេះ។

ក្រោមមូលបទស្តីពី “ការលើកកម្ពស់ភាពជាដៃគូសភាដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនិងការឆ្លើយតបទៅនឹងវិបត្តិកូវីដ - ១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម សន្និសីទនេះមានគោលបំណងចែករំលែកបទពិសោធន៍និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងគោល បំណងលើកទឹកចិត្តនិងគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងបី បង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ដែលមានភាពរុងរឿង ជាពិសេសក្នុងការស្តារឡើងវិញនូវផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាតលើសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។

ថ្លែងមតិនៅសន្និសីទ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha បានអះអាងថា៖ “ក្នុងបរិបទដែលពិភពលោកនិងតំបន់នៅឆ្នាំ ២០២១ កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ ១៩, គណៈប្រតិភូវៀតណាមបានឯកភាពជាមួយប្រធានបទនៃសន្និសីទនេះ។ ខ្លឹមសារនៃប្រធានបទគ្រាន់តែទាមទារឱ្យមានការខិតខំប្រឹងប្រែងរបស់យើង ក្នុងការអនុវត្តការ ប្តេជ្ញាចិត្តសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមឱ្យបានទូលំទូលាយ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនេះ ដាក់ចេញដំណោះស្រាយប្រកបដោយប្រសិទ្ធ ភាព ដើម្បីទប់ទល់នឹងស្ថានភាពជំងឺរាតត្បាតស្មុគស្មាញនាពេលបច្ចុប្បន្ន”។

 

គណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមដឹកនាំដោយលោក Vu Hai Ha ប្រធានគណៈកម្មាធិការបានចូលរួមនៅសាលប្រជុំផ្សាយចេញពីទីក្រុងហាណូយ (ប្រភព៖ TTXVN)


គណៈប្រតិភូរដ្ឋសភាវៀតណាមបានអំពាវនាវឱ្យមានសាមគ្គីភាពនិងការទទួលខុសត្រូវរួមនៃតំបន់ត្រីកោណអភិវឌ្ឍន៍ក្នុងកិច្ចសហប្រតិបត្តិការនិងការចែករំលែកបទពិសោធន៍ ជាពិសេសការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ -១៩ ប្រកបដោយប្រសិទ្ធភាព។ គណៈប្រតិភូវៀតណាមក៏បានស្នើពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនិងដៃគូក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងការចែករំលែកដោយយុត្តិធម៍ នូវវ៉ាក់សាំង ថ្នាំនិងឧបករណ៍បង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ