• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្កាយរណប made in Vietnam គ្រោងនឹងត្រូវបានបាញ់បង្ហោះចូលក្នុងគន្លងតារាវិថីនាថ្ងៃទី ៧ ខែតុលា

ពេលវេលាគ្រោងទុកគឺចាប់ពីម៉ោង ៧ និង ៥១ នាទី ដល់ម៉ោង ៧ និង ៥៥ នាទី ពីទីតាំងបាញ់បង្ហោះនៃមជ្ឈមណ្ឌលអវកាស Uchinoura ជប៉ុន។
 

រ៉ុកកែត Epsilon  ៥ នៅថ្ងៃទី ១ ខែតុលា (រូបថត៖ Jaxa) 


មជ្ឈមណ្ឌលអវកាសវៀតណាម (ចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម) បានឲ្យដឹងថា៖ យោងតាមសេចក្ដីប្រកាសជាផ្លូវការរបស់ទីភ្នាក់ងារអវកាសជប៉ុន (JAXA) កាលវិភាគបាញ់បង្ហោះរបស់ផ្សាយរណប NanoDragon “Made in Vietnam” ដែលត្រូវបានអ្នកវិទ្យាសាស្ត្រចំណុះមជ្ឈមណ្ឌលអវកាសវៀតណាម នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមផលិតឡើងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៧ ខែតុលាខាងមុខ។ ពេលវេលាគ្រោងទុកគឺចាប់ពីម៉ោង ៧ និង ៥១ នាទី ដល់ម៉ោង ៧ និង ៥៥ នាទី ពីទីតាំងបាញ់បង្ហោះនៃមជ្ឈមណ្ឌលអវកាស Uchinoura ជប៉ុន។

សូមបញ្ជាក់ដែរថា ផ្កាយរណប NanoDragon គឺជាផ្កាយរណបប្រភេទ cubesat nano ដែលមានទំងន់ប្រមាណ ៤ គីឡូក្រាម ហើយត្រូវបានមជ្ឈមណ្ឌលអវកាសវៀតណាមធ្វើការអភិវឌ្ឍន៍។ ផ្កាយរណប NanoDragon ត្រូវបានអភិវឌ្ឍន៍ជាមួយគោលដៅបញ្ជាក់ថាអាចប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបខ្នាតតូច ដើម្បីទទួលសញ្ញាអត្ថសញ្ញាណដោយស្វ័យប្រវត្តិពីកប៉ាល់ (Automatic Identification System - AIS) ដែលត្រូវបានប្រើសម្រាប់គោលដៅតាមដាន ឃ្លាំមើលមធ្យបាយធ្វើដំណើរនៅលើសមុទ្រ៕

តាម VOV5  - វិទ្យុសំឡេងវៀតណាម

ប្រមូលផ្តុំកម្លាំងទាំងអស់សម្រាប់ជួយសង្គ្រោះប្រជាជនក្នុងគ្រោះទឹកជំនន់

ប្រមូលផ្តុំកម្លាំងទាំងអស់សម្រាប់ជួយសង្គ្រោះប្រជាជនក្នុងគ្រោះទឹកជំនន់

អស់រយៈពេលជិតមួយសប្តាហ៍មកហើយ តំបន់ភាគកណ្តាលបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ជាពិសេសទឹកជំនន់ធំៗ រួមផ្សំជាមួយនឹងជំនោរខ្ពស់ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីធ្ងន់ធ្ងរ ដែលបណ្តាលឱ្យខូចខាតយ៉ាងទាំងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិនៅក្នុងបណ្តាខេត្ត Gia Lai, Dak Lak, Lam Dong និង Khanh Hoa។

Top