• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផែនទីព្រំដែនគោកកម្ពុជា - វៀតណាមនឹងបានផ្ញើជូនអង្គការសហប្រជាជាតិដើម្បីតម្កល់ទុក

នៅថ្ងៃទី ២៧ ខែសីហា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជាបានជូនដំណឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្ញើរផែនទីឋានលេខាព្រំដែនគោកដែលបានភាគីកម្ពុជានិង វៀតណាមឯកភាពគ្នារួចជាស្រេច ជូនទៅអង្គការសហប្រជាជាតិដើម្បីតម្កល់ទុក និងដើម្បីសហគមន៍អន្តរជាតិទទួលស្គាល់ផងដែ រ។
 

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រគល់ផែនទីឋានលេខាព្រំដែនគោកកម្ពុជា-វៀតណាមជូនដល់ក្រសួង ស្ថាប័ន និងអង្គភាពចំនួន ៣៥ របស់កម្ពុជា ដើម្បីយកទៅប្រើប្រាស់ (រូបថត៖ TTXVN)



អញ្ជើញថ្លែងនៅក្នុងពិធីប្រគល់ផែនទីព្រំដែនកម្ពុជា-វៀតណាម ខ្នាត ១/២៥០០០ ជូនដល់ក្រសួង ស្ថាប័ន និងអង្គភាពចំនួន៣៥ របស់កម្ពុជាដើម្បីយកទៅប្រើប្រាស់  លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានឹងពិភាក្សាជាមួយភាគីវៀតណាម ដើម្បីបញ្ចប់ការងារកំណត់ខ័ណ្ឌសីមានិងបោះ បង្គោលព្រំដែនគោកនៅសេសសល់ ១៦% ទៀត។

ផែនទីឋានលេខាព្រំដែនគោកដែលបានលើកឡើងខាងលើ គឺជាលទ្ធផលនៃការកំណត់ខ័ណ្ឌសីមា បោះបង្គោលព្រំដែន ៨៤% នៃខ្សែព្រំដែនគោករួមរវាងកម្ពុជានិងវៀតណាម ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០០៦ មក។ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានបញ្ជាក់ថា ផែនទីឋានលេខាព្រំដែនគោកនេះត្រូវបានផលិតយោងតាមផែនទីដើមពីសម័យអាណានិគមបារាំង ដែលមានខ្នាត ១/១០០.០០០។

សូមជម្រាបថា ពិធីប្រគល់ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ រវាងកម្ពុជា-វៀតណាម ជូនដល់ក្រសួង ស្ថាប័ន និងអង្គភាពចំនួន ៣៥ របស់កម្ពុជា ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ២៧ ខែសីហា ២០២០ នៅវិមានសន្តិភាពនៃរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរបស់កម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top