• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និសីទអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនបណ្តាខេត្តភាគកណ្តាលប៉ែកខាងជើង

នាព្រឹកថ្ងៃទី ២៨ ខែធ្នូ នៅខេត្ត Quang Tri បានប្រព្រឹត្តទៅសន្និសីទអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនបណ្តាខេត្តភាគកណ្តាលប៉ែកខាងជើង លើកទី៧ អាណត្តិ ២០១៦-២០២១ ដោយប្រធានបទ៖ “តួនាទីរបស់ក្រុមប្រឹក្សាប្រជាជនក្នុងការឃ្លាំមើលការអនុវត្តច្បាប់តាមមូលដ្ឋាន - ស្ថានភាពនិងដំណោះស្រាយ”។



ទិដ្ឋភាពនៃសន្និសីទ

អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ចង់អោយក្រុមប្រឹក្សាប្រជាជន បន្តយកចិត្តទុកដាក់និង លើកកម្ពស់នូវតួនាទីនៃសកម្មភាពឃ្លាំមើល។ ទន្ទឹមជាមួយគ្នានោះ បន្តការផ្លាស់ប្តូរថ្មីដោយម្ចាស់ការ ក្នុងការអនុវត្តភារកិច្ច។ លោកស្រីប្រធានរដ្ឋសភាអញ្ជើញមានប្រសាសន៍ថា៖ “ខ្ញុំស្នើអោយក្រុមប្រឹក្សាប្រជាជនបង្កើនការឃ្លាំមើល ដោះស្រាយបញ្ហាបន្ទាន់របស់អ្នកបោះឆ្នោត។ ហើយក្រុមប្រឹក្សាប្រជាជនគួរតែសម្របសម្រួលជាមួយគណៈប្រតិភូរដ្ឋសភា ដើម្បីអនុវត្តប្រធានបទដែលធ្វើសមកាលកម្មនិងឯកភាពគ្នា។ ក្នុងករណីចាំបាច់អាចចេញផ្សាយនូវសេចក្តីសម្រេចចិត្តស្តីពីសេចក្តីសន្និដ្ឋាននៃការត្រួតពិនិត្យឬក្រុមប្រឹក្សាប្រជាជននឹងផ្តល់យោបល់ដល់គណៈកម្មាធិការអចិន្រ្តៃយ៍ខេត្តឱ្យចេញសេចក្តីសន្និដ្ឋាន ដើម្បីបង្កើនតួនាទីច្បាប់និងតួនាទីដឹកនាំរបស់បក្សចំពោះស្ថាប័នស្ថិតនៅក្រោមការត្រួតពិនិត្យក្នុងការអនុវត្តអនុសាសន៍​ត្រួតពិនិត្យ”។

មុននេះ នារសៀលម្សិលមិញ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចុះសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយមួយចំនួននៅទីក្រុង Dong Ha ខេត្ត Quang Tri  ផងដែរ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top