
ប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយអតីតប្រធានាធិបតីម៉ូសំប៊ិច
នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានរដ្ឋវៀតណាមស្តីទី លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួល ជួបសន្ទនាជាមួយលោក Armando Emilio Guebuza អតីតប្រធានាធិបតីសាធារណរដ្ឋម៉ូសំប៊ិច ក្នុងឱកាសមកដល់ វៀតណាមដើម្បីគោរពវិញ្ញាណក្ខ័ន្ធសពលោកប្រធានរដ្ឋTran Dai Quang។
នៅឯពិធីនេះ ប្រធានរដ្ឋវៀតណាមស្តីទីលោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់ប្រទេសម៉ូសំប៊ិកនៅអាហ្វ្រិកខាងត្បូងនិយាយដោយ ឡែកនិងអាហ្វ្រិកនិយាយរួម។ លោកស្រីបានជឿជាក់ថា ម៉ូសំប៊ិចនឹងរៀបចំការបោះ ឆ្នោតថ្នាក់តំបន់ប្រកបដោយជោគជ័យ ដែលនឹងប្រព្រឹត្តទៅនាខែតុលាខាងមុខ។
លោកស្រី Dang Thi Ngoc Thinh បានលើកឡើងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយម៉ូសំប៊ិក និងចាត់ទុក ម៉ូសំប៊ិកជាដៃគូអាទិភាពរបស់ខ្លួននៅទ្វីបអាហ្វ្រិក។ ឈរលើស្មារតីនេះ លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ក្នុងពេលខាងមុខនិងរង់ចាំទទួលស្វាគមន៍ប្រធានាធិបតី Filipe Nyusi មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ។
ទិដ្ឋភាពនៃជំនួប
រីឯអតីតប្រធានាធិបតីម៉ូសំប៊ិក បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកយ៉ាងសកម្មរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រ ទេសនិងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ លោកបានចាត់ទុកថា ទោះបីជា មានភូមិសាស្ត្រឆ្ងាយក៏ដោយ ប៉ុន្តែមនោសញ្ជេតនារវាងប្រជាជនប្រទេសទាំងពីរនៅតែមានភាពស្និទ្ធស្នាលជានិច្ច៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម