• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈចាត់តាំងមជ្ឈិមអញ្ជើញជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលមុននឹងទៅបំពេញបេសកកម្មការទូតនៅឯបរទេស

នាព្រឹកថ្ងៃទី ១៦ ខែតុលានៅទីក្រុងហាណូយ លេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រធានគណៈចាត់តាំងមជ្ឈឹម លោកស្រី Truong Thi Mai បានអញ្ជើញជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលដែលត្រូវបានតែងតាំងនៅឆ្នាំ២០២១ មុននឹងចាកចេញទៅបំពេញបេសកកម្មការទូតនៅឯបរទេស។

លោកស្រី Truong Thi Mai អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)


ថ្លែងមតិនៅទីនេះ ប្រធានគណៈចាត់តាំងមជ្ឈឹម លោកស្រី Truong Thi Mai បានជូនពរឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលចំនួន ២៨ រូប ដែលទើបបានបក្ស រដ្ឋ និងប្រជាជនជឿជាក់ប្រគល់ភារកិច្ចតំណាងវៀតណាមនៅឯបរទេស  ហើយនេះក៏ជាការតែងតាំងឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលនៃអាណត្តិមហាសន្និបាតបក្សលើកទី ១៣ ផងដែរ។ ប្រធានគណៈចាត់តាំងមជ្ឈឹមបានជូនពរឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលទាំងអស់ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចនិងការទទួលខុសត្រូវក្នុងពេលបំពេញការងារ។ ដោយសង្កត់ធ្ងន់ ថា សកម្មភាពការទូតកំពុងប្រព្រឹត្តទៅក្នុងល្បឿនកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងវៀតណាមជាមួយបណ្តាប្រទេសដទៃទៀតកំពុងពង្រីកឥតឈប់ឈរលើវិស័យជាច្រើន ប្រធានគណៈចាត់តាំងមជ្ឈឹមលោកស្រី Truong Thi Mai បានស្នើថា ឯកអគ្គរដ្ឋទូត អគ្គកុងស៊ុល ប្រធានតំណាងទីភ្នាក់ងារវៀតណាមនៅឯបរទេស ត្រូវជំរុញយ៉ាងខ្លាំងនូវតួនាទីជាអ្នកត្រួសត្រាយផ្លូវ នៅក្នុងកិច្ចការបរទេស ការកៀរគរធនធានខាងក្រៅ ជាពិសេសការតភ្ជាប់និងការកៀរគរជនរួមជាតិវៀតណាមជាង ៥ លាននាក់នៅបរទេស ដើម្បីសម្របខ្លួនទៅក្នុងបរិយាកាសប្រទេសម្ចាស់ផ្ទះ ជំនះការលំបាកបណ្តាលមកពីជំងឺកូវីដ -១៩ និងរួមចំណែកបន្ថែមទៀតដល់ដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ទិវាវប្បធម៌វៀតណាមនៅចិន

ទិវាវប្បធម៌វៀតណាមនៅចិន

នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង កម្មវិធី "ទិវាវប្បធម៌វៀតណាមនៅចិន" ត្រូវបានប្រារព្ធឡើងនៅឯរោងមហោស្រពល្ខោនអូប៉េរ៉ាចិន។ ព្រឹត្តិការណ៍នេះ ត្រូវបាន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំ នៅចិន រៀបចំឡើងក្នុងបំណងផ្សព្វផ្សាយសម្រស់វប្បធម៌ដ៏វិសេសវិសាលរបស់ទឹកដី មនុស្សវៀតណាមទៅកាន់មិត្តភក្តិចិន និងអន្តរជាតិ។

Top