• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួប​ជាមួយ​ឯកអគ្គរដ្ឋទូតឡាវប្រចាំ​នៅវៀតណាម មកជំរាបលាបញ្ជាប់​បេសកកម្មការ​ទូត​


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមមកជំរាបលាបញ្ជាប់បេសកកម្មការទូត
 

នា​ថ្ងៃទី​៩ ខែតុលា ឆ្នាំ២០១៩​ នៅទីស្នាក់ការរដ្ឋា ភិបាល លោកនាយករដ្ឋមន្រ្តីវៀតណាម  Nguyen Xuan Phuc បាន​ទទួលជួបជាមួយលោក Thongsavanh Phomvihane ឯកអគ្គរដ្ឋទូតឡាវដើម្បីមកជម្រាបលា បញ្ចប់​នៃ​​អាណត្តិ​បេសក​កម្មការទូតរបស់លោកនៅវៀតណាម។
 
នៅក្នុងជំនួប​នេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះ​ការខិត​ខំប្រឹង​ប្រែង​របស់​លោកឯកអគ្គរដ្ឋទូតឡាវ ក្នុងការបំពេញតួនាទីជាស្ពានដើម្បី​តភ្ជាប់​ចំណង​សាមគ្គីភាព​ពិសេស​និង​កិច្ច​សហប្រតិ​បត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ ទាក់ទងនឹងកិច្ច​សហប្រតិ​បត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នៅតែមានបញ្ហាជាច្រើនដែលត្រូវការ ការ យកចិត្ត​ទុក​ដាក់​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុងនោះមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម រួមទាំង​គម្រោង​សំខាន់ៗ ទៀតផង។
 
ដោយវាយ​តម្លៃអំពីស្ថានភាពពិភពលោកនិងក្នុងតំបន់ ក្នុងនោះមានបញ្ហា​សមុទ្រ​ខាង​កើត​ដែល​កំពុង​ប្រែប្រួ​ល​យ៉ាង​ស្មុគ្រស្មាញនិងមិនអាចទាយទុកបានមុននោះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានមានប្រសាសន៍ថា ប្រទេស​ទាំងពីរចាំបាច់ត្រូវពង្រឹងសាមគ្គីភាពនិងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកានានា ទាំងតំបន់​និងអន្តរជាតិ; ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់សមា គមប្រជា​ជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន) ក៏ដូចជា ខិតខំចូលរួម​ចំណែក​ថែរក្សា​បរិស្ថាន​ប្រកប​ដោយ​សន្តិភាព​និង​ស្ថេរភាព​សម្រាប់​ការអភិវឌ្ឍន៍​។ ទន្ទឹមនឹងនោះ ​គឺការរក្សា​ជំហរនិង​សំឡេង​រួមរបស់​អាស៊ាន​នៅក្នុង​បញ្ហា​សំខាន់​ៗ​សម្រាប់​តំបន់ រួមទាំងសមុទ្រខាងកើតតែម្តង។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យប្រទេសឡាវ បន្តគាំទ្រ​និង​សហប្រតិ​បត្តិការ នៅពេលដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិក​មិន​អចិន្រ្តៃយ៍​នៃក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០​-២០២១។
 
រីឯខ្លួន​វិញឯកអគ្គរដ្ឋទូតឡាវ លោក Thongsavanh Phomvihane បានអះអាងថា លោក​តែង​តែ​ខិត​ខំរួម​ចំណែក​ក្នុង​ការថែរក្សាទំនាក់ទំនងល្អរវាងវៀតណាមនិងឡាវ ស្របតាមការរំពឹងទុក​របស់​ថ្នាក់​ដឹក​នាំ​និង​ប្រជាជន​នៃប្រទេស​ទាំងពីរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top