• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសីទពន្លឿនវិនិយោគនៅខេត្ត Quang Binh ឆ្នាំ ២០១៨


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc សំណេះសំណាលជាមួយអង្គសន្និសីទ

 នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០១៨ នៅទីក្រុង Dong Hoi នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​​អញ្ជើញចូលរួម សន្និសីទពន្លឿនវិនិយោគនៅខេត្ត Quang Binh ឆ្នាំ ២០១៨ ដោយប្រធានបទ "កិច្ច​សហប្រតិបត្តិការ​និង​ការអភិវឌ្ឍដោយ​ចីរភាព" ។
 
អញ្ជើញ​ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានក្ដីសង្ឃឹមថា បណ្ដារម្មណីដ្ឋាន ទេសភាព​​របស់ខេត្ត Quang Binh ដែលរួមគ្នាតភ្ជាប់ជាមួយវាល់តម្លៃវប្បធម៌ អេកូឡូស៊ី បេតិកភណ្ឌ និង អច្ឆរិយ​វត្ថុ​នៅទូទាំងប្រទេស នឹងនាំមកនូវឱកាសសម្រាប់វៀ​តណាម ក្លាយ​ទៅ​ជាប្រទេស​មហា​អំណាច​ខាង​ទេសចរណ៍​ផុត​ពីថ្នាក់​អាស៊ាន។
 
ក្នុងនោះ​មាន អច្ឆរិយវត្ថុដូជា Son Dong   Phong Nha Ke Bang ត្រូវបានលើកស្ទួយកិត្តសព្ទពេញពិភពលោក ឫរម្មណីដ្ឋាន​ដូចជា ឆ្នេរសមុទ្រ  Da Nhay Nhat Le ឈូងសមុទ្រ Hon La និងកេរ្តិ៍ដំណែល Bau Cho កំពុង​បង្កើត​កម្លាំង​ សុះ​សាយ នាំខេត្ត Quang Binh ក្លាយទៅជាតំបន់ដីដិតជាប់ក្នុងបេះដូងរបស់​ភ្ញៀវទេសចរ។
 
“ប្រសិន​បើហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍត្រូវបានប្រៀងដូចជាសត្វមាន់ និងពងមាន់នោះ ខេត្ត  Quang Binh ​ត្រូវ​បាន​ហៅថា "មាន់ភ្ញាស់ពងមាស" ។ ហេតុដូច្នេះ ខ្ញុំប្រគល់ភារកិច្ចជូនក្រសួងគមនាគមន៍ និង​ដឹក​ជញ្ជូន​​ឲ្យប្រញាប់សិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍន៍ ព្រលានយន្តហោះ Dong Hoi ជួសជុលពង្រីក អាកាស​យានដ្ឋាន​ Dong Hoi ឲ្យក្លាយទៅជា ព្រលានយន្តហោះថ្នាក់អ​ន្តរជាតិ​ សំដៅ​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ​ចេញ​ចូល​ឆ្លង​​ដែនតាមរយៈទិដ្ឋាការ​ អេឡិចត្រូនិកជូនជនបរទេស។​ នេះមិនត្រឹមតែជាលក្ខខណ្ឌ ស​ម្រាប់ការ​អភិវឌ្ឍ​របស់​​ខេត្ត Quang Binh  ប៉ុណ្ណោះទេ ថែមទាំ​ងសម្រាប់​ការ​អភិវឌ្ឍ​លើវិស័យ​ទេសចរណ៍​ទាំង​មូល​ទៀត​ផង​”៕​ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top