• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបណ្តាប្រទេស គណៈបក្សនានានិងមិត្តភក្តិអន្តរជាតិ ផ្ញើរលិខិតអបអរសាទរអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ថ្នាក់ដឹកនាំបណ្តាប្រទេស គណៈបក្សនានានិងមិត្តភក្តិអន្តរជាតិបានបន្តផ្ញើរលិខិតអបអរសាទរ ជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ក្នុងឱកាសលោកបន្តកាន់ដំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៣។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong  (រូបថត៖ baoquocte)


ក្នុងនោះមានសារអបអរសាទររបស់៖

- ប្រធានាធិបតីបារាំង លោក Emmanuel Macron។

- នាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-ocha។

- ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah Al Sisi ។

- អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា សម្តេចសាយឈុំ។

- ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong-Seug ។

- ប្រធានគណបក្សរណសិរ្សរំដោះម៉ូហ្សាំប៊ិក ប្រធានាធិបតីម៉ូស្សាំប៊ិក លោក Mozampique Filipe Nyusi ។

- ប្រធានគណបក្សលោក Nur Otan កាហ្សាក់ស្ថាន Nursultan Nazarbayev។

- ប្រធានគណៈប្រធានគណបក្សកុម្មុយនិស្តជប៉ុនលោក Shii Kazuo ។

- ប្រធានគណបក្សប្រជាធិបតេយ្យធម្មនុញ្ញនៃប្រទេសជប៉ុន លោក Edano Yukio ។

- ប្រធានគណបក្សផ្លាស់ប្តូរនិងកែទម្រង់ជាតិដូមីនីកា Domingo Amparo។

- លេខាទី ១ នៃគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តម៉ិកស៊ិក Paven Blanco Cabrena។

- លេខាទី ១ នៃគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តកាណាដា Pauline Easton ។

រួមទាំងឯកអគ្គរដ្ឋទូតនៃប្រទេសមួយចំនួនប្រចាំនៅវៀតណាម សម្ព័ន្ធភាពសមាជិកសភាមិត្តភាពនិងបុគ្គលនៅក្នុងប្រទេសជាច្រើន ជុំវិញពិភពលោក បានផ្ញើលិខិតអបអរសាទរជូនដល់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top