• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc នៅរុស្ស៊ី៖ ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-រុស្ស៊ី

តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី។

លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅរុស្ស៊ី (រូបថត៖ VOV)

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi ថា ដំណើរទស្សនកិច្ចនេះគឺមានសារៈសំខាន់ណាស់។ នោះគឺជាការធ្វើឲ្យស៊ីជម្រៅនិងលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីលើគ្រប់វិស័យក្នុងស្ថានភាពថ្មី។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញដែរថា វៀតណាមអនុវត្តន៍យ៉ាងសកម្មនូវគោលនយោបាយការបរទេសរបស់ខ្លួនបន្ទាប់ពី មហាសន្និបាតបក្សលើកទី១៣ ក្នុងស្មារតីឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុបែបនិងពហុភាគី ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជាតិ និងរួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពលើពិភពលោក។

ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីត្រូវបានបើកជាមួយនឹងព្រឹត្តិការណ៍សំខាន់គឺនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៥០ - វៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យនិងសហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត  បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរតែងតែរក្សានិងលើកកម្ពស់ទំនាក់ទំនងប្រកបដោយទំនុកចិត្តខ្ពស់។ វៀតណាមនិងរុស្ស៊ីបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០០១; បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងបន្ថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១២។

ចាប់ពីឆ្នាំ ២០២០ ទោះបីជារងផលប៉ះពាល់អវិជ្ជមានពីការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំនាក់ទំនងកម្រិតខ្ពស់ទ្វេភាគីនឹងនៅតែរក្សាបានជាប្រចាំ តាមរយៈការជួនសន្ទនាតាមទូរសព្ទ និងសន្និសីទតាមអ៊ីនធឺណិតរវាងមេដឹកនាំសំខាន់ៗនៃប្រទេសទាំងពីរ។ នៅក្នុងវេទិកាពហុភាគី ភាគីទាំងពីរបានចែករំលែកទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ជាច្រើន សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាអន្តរជាតិ។ រុស្ស៊ីតែងតែគាំទ្រ គោលជំហររបស់វៀតណាមក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយមិនប្រើកម្លាំងឬការគំរាមកំហែងប្រើប្រាស់កម្លាំង ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) សេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។

ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២០ ឈានដល់ជិត ៤,៨៥ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៩% បើធៀបនឹងឆ្នាំ ២០១៩ ដែលក្នុងនោះការនាំចេញសម្រេចបាន ២,៨៥ ពាន់លានដុល្លារ ហើយការនាំចូលឈានដល់ ២ ពាន់លានដុល្លារ។

ក្នុងបរិបទនៃជំងឺកូវីដ-១៩ ប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបនឹងការរាតត្បាត។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងពិភាក្សាអំពីទិសដៅដែលសហព័ន្ធរុស្ស៊ី ផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសវៀតណាមឱ្យបានឆាប់តាមផ្លូវដែលបានព្រមព្រៀង និងពន្លឿនការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងរបស់រុស្ស៊ីនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top