• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការនាំចេញពីវៀតណាមទៅកាន់ចក្រភពអង់គ្លេស

នៅឆ្នាំ ២០២០ តម្លៃនាំចេញសរុបរវាងប្រទេសទាំងពីរវៀតណាមនិងចក្រភពអង់គ្លេសសម្រេចបាន ៥,៦៤ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះវៀតណាមបាននាំចេញទៅចក្រភពអង់គ្លេសក្នុងតម្លៃជិត ៥ ពាន់លានដុល្លារអាមេរិក ជាមួយផលិតផលកសិកម្មជាច្រើនដូចជា អង្ករ បន្លែ ផ្លែឈើ គ្រាប់ស្វាយចន្ទី កា ហ្វេ ម្រេច។

រូបថត៖ doanhnghiepvn.vn


នៅរសៀលថ្ងៃទី ២៣ ខែកញ្ញា នាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានរៀបចំសន្និសីទតាមអនឡាញ ដោយប្រធានបទ“ បញ្ហាប្រឈម ឱកាស និងដំណោះស្រាយសម្រាប់ជំលោះ នៅពេលនាំចេញទំនិញទៅកាន់ទីផ្សារចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម (ហៅកាត់ថា UKVFTA) សំដៅជួយឧបត្ថម្ភបណ្ដសសហគ្រាសវៀតណាមជ្រៀតចូលទីផ្សារនានា និងចាប់យកឱកាសស្វែងយល់បញ្ហាប្រឈម ក៏ដូចជាយល់ដឹងអំពីវិធីដោះស្រាយជម្លោះដែលកើតឡើងនៅពេលនាំចេញទំនិញ។

នៅឆ្នាំ ២០២០ តម្លៃនាំចេញសរុបរវាងប្រទេសទាំងពីរវៀតណាមនិងចក្រភពអង់គ្លេសសម្រេចបាន ៥,៦៤ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះវៀតណាមបាននាំចេញទៅចក្រភពអង់គ្លេសក្នុងតម្លៃជិត ៥ ពាន់លានដុល្លារអាមេរិក ជាមួយផលិតផលកសិកម្មជាច្រើនដូចជា អង្ករ បន្លែ ផ្លែឈើ គ្រាប់ស្វាយចន្ទី កា ហ្វេ ម្រេច។ កិច្ចព្រមព្រៀង UKVFTA ចូលជាធរមានចាប់ពីថ្ងៃទី ១ ឧសភា ហើយនេះគឺជាឱកាសដ៏ធំធេងសម្រាប់សហគ្រាសវៀតណាមជ្រៀតចូលទីផ្សារចក្រភពអង់គ្លេស ហើយសហគ្រាសដែលមានបំណងចង់នាំចេញទៅកាន់​ទីផ្សារចក្រភពអង់គ្លេសត្រូវស្វែងយល់ឱ្យបានច្បាស់លាស់អំពីកិច្ចព្រមព្រៀង UKVFTA ស្តីពីការសន្យាពន្ធលើទំនិញនាំចេញបទប្បញ្ញត្តិស្ដីពីគតិយុត្តិ ក៏ដូចជាកាដោះស្រាយជម្លោះនៅពេលនាំចេញតាមកិច្ចព្រមព្រៀងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


  
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top