• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់កម្មាភិបាលនិងយុទ្ធជនដែលត្រៀមបំពេញកាតព្វកិច្ចនៅស៊ូដង់ខាងត្បូង

តាមគម្រោង នាថ្ងៃទី ២៤ ខែមីនា យុទ្ធជទាំងនេះនឹងធ្វើដំណើរទៅកាន់ប្រទេសស៊ូដង់ខាងត្បូងដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ទាហានស្រី ដំបូងត្រូវបានគេចាក់វ៉ាក់សាំងការពារកូវីដ ១៩ នៅចំពោះមុខថ្នាក់ដឹកនាំនៃនាយកដ្ឋានពេទ្យយោធានិងមន្ទីរពេទ្យយោធាលេខ ១៧៥ (រូបថត៖ VOV)


នាព្រឹកថ្ងៃទី ១៦ ខែមីនា មន្ទីរពេទ្យយោធាលេខ ១៧៥ ទីក្រុងហូជីមិញ (ក្រសួងការពារជាតិ) បានអនុវត្តន៍ ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ សម្រាប់កម្មាភិបាល យុទ្ធជននៃមន្ទីរពេទ្យបណ្តោះអាសន្នកម្រិត ២ លេខ៣ ដែលត្រៀមទៅបំពេញភារកិច្ច នៅ ស៊ូដង់ខាងត្បូង និងអ្នកដែលកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ផ្ទាល់នៃមន្ទីរពេទ្យយោធាលេខ ១៧៥។ តាមគម្រោង នាថ្ងៃទី ២៤ ខែមីនា យុទ្ធជនទាំងនេះនឹងធ្វើដំណើរទៅកាន់ប្រទេសស៊ូដង់ខាងត្បូងដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

មន្ទីរពេទ្យយោធាលេខ ១៧៥ នឹងបញ្ជូនវ៉ាក់សាំងទៅស៊ូដង់ខាងត្បូង ដើម្បីឱ្យយុទ្ធជនទាំងនេះអាចបន្តចាក់ថ្នាំលើកទី ២ នៅមន្ទីរពេទ្យបណ្តុះអាសន្ន។ ប្រការនេះគឺដើម្បីការពារសុខភាពរបស់យុទ្ធជនយោធាវៀតណាម ដែលត្រូវបំពេញភារកិច្ច ព្រមទាំងបង្កើតឱ្យមានអារម្មណ៍នឹងនរ និងទំនុកចិត្តដើម្បីបំពេញភារកិច្ចរបស់ខ្លួន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top