21/10/2021 17:34 GMT+7 Email Print Like 0

ក្រសួងសុខាភិបាលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ១០ ម៉ឺនដូស ឧបត្ថម្ភដោយប្រទេសហុងគ្រី

នៅរសៀលថ្ងៃទី ១៩ ខែតុលានៅទីស្តីការក្រសួងសុខាភិបាលបានប្រព្រឹត្តទៅពិធីប្រគល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ AstraZeneca និងឧបករណ៍ធ្វើតេស្តរហ័សពីរដ្ឋាភិបាលហុងគ្រីជូនក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលបានទទួលវ៉ាក់សាំងកូវីដ ១៩ និងឧបករណ៍ធ្វើតេស្តរហ័ស ឧបត្ថម្ភដោយប្រទេសហុងគ្រី (រូបថត៖ hanoimoi.com.vn)

ក្រសួងសុខាភិបាលបានទទួលវ៉ាក់សាំងកូវីដ ១៩ និងឧបករណ៍ធ្វើតេស្តរហ័ស ឧបត្ថម្ភដោយប្រទេសហុងគ្រី (រូបថត៖ hanoimoi.com.vn)


អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល វៀតណាម លោក Truong Quoc Cuong បានថ្លែងអំណរគុណនិង កោតសរសើរ ចំពោះការគាំទ្ររបស់រដ្ឋាភិបាល អង្គការនិងអាជីវកម្មហុងគ្រីដែលបានផ្តល់ឧបករណ៍និងឱសថ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពនៃការផ្តល់សេវាវេជ្ជសាស្ត្ររបស់វៀត ណាម។ ក្រសួងសុខាភិបាលនឹងសម្របសម្រួលជាមួយទីភ្នាក់ងារនានា ដើម្បីចែកចាយវ៉ាក់សាំងនិងឧបករណ៍ធ្វើតេស្តរហ័សដល់អង្គភាពនិងតំបន់នានា។

ក្នុងឱកាសនេះដែរលោក Ory Csaba ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅប្រទេសវៀតណាមក៏បានពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាលអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យស្រាវជ្រាវ អភិវឌ្ឍន៍វ៉ាក់សាំងនិងផលិតផលជីវសាស្រ្ត ព្រមទាំងការសាកល្បងគ្លីនិកដំណាក់កាលទី ៣ ជាមួយនឹងវ៉ាក់សាំង NanoCovax ដោយ Nanogen ស្រាវជ្រាវនិងអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ