នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាមបានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី ៤នៃគណៈកម្មការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អាស៊ាន (WEF ASEAN) ដែលនឹងប្រារព្ធចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son។
ក្នុងកិច្ចប្រជុំនេះលោក Bui Thanh Son បានសង្កត់ធ្ងន់ថា កិច្ចប្រជុំ WEF ASEAN គឺជាសកម្មភាពផ្នែកការទូតមួយដ៏មានសារៈសំខាន់ចំពោះប្រទេសវៀតណាម នៅឆ្នាំ២០១៨ ដោយបច្ចុប្បន្ននេះមានការចូលរួមថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ា និងបណ្តាប្រទេសមួយចំនួនផ្សេងៗទៀតក្នុងតំបន់ រាំងទាំងថ្នាក់ដឹកនាំ អង្គការនិងសម្ព័ន្ធក្រុមហ៊ុនជួរមុខនៅលើពិភពលោកទៀតផង។ លោក Bui Thanh Son បានស្នើឲ្យអង្គភាពពាក់ព័ន្ធនានាលើកកំពស់ស្មារតីទទួលខុសត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តឲ្យបានល្អនូវកិច្ចការរៀបចំនិងសម្រេចជាស្ថាពរ នៅខែសីហាឆ្នាំ ២០១៨ ព្រមទាំងផ្តោតទៅលើការផ្សព្វផ្សាយសារថា វៀតណាមជាប្រទេសមានស្ថិរភាព រស់រវើកនិងព្យាយាមអស់ពី សមត្ថភាពក្នុងការផ្លាស់ប្តូររូបសណ្ឋានកំណើនសេដ្ឋកិច្ច ធ្វើសមាហរណកម្មអន្តរ ជាតិកាន់តែទូលាយ និងស៊ីជម្រៅរួមទាំងមានភាពម្ចាស់ការ និងចូលរួមយ៉ាង សកម្មក្នុងបដិវត្តន៍ ឧស្សាហកម្មលើកទី ៤ សំដៅធានាកិច្ចប្រជុំ WEF ASEAN ទទួលបានជោគជ័យលើគ្រប់វិស័យផងដែរ។
កិច្ចប្រជុំ WEF ASEAN ឆ្នាំ២០១៨ មានប្រធានបទថា អាស៊ាន ៤.០៖ ស្មារតីសហគ្រាសនិងបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ជាវេទិកាដ៏សំខាន់និងមានកិត្យានុភាព ក្នុងតំបន់ ក្នុងគោលបំណងជម្រុញកិច្ចសន្ទនា ចែករំលែក គំនិតផ្តួចផ្តើម និងសហប្រតិបត្តិការរវាងរដ្ឋាភិបាល សហគ្រាស និងអង្គការសង្គមទាំងក្នុងនិងក្រៅ តំបន់ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម