• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការសួរដេញដោលនៅក្នុងសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាម បង្ហាញ​នូវតួនាទី​ការទទួល​ខុសត្រូវ​សិទ្ធិឃ្លាំមើល​របស់រដ្ឋសភា​


លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan 
 

លទ្ធផល​​នៃសវនាការសួរដេញដោលបានសរឲ្យឃើញថា រាល់ខ្លឹមសារសួរដេញដោលក្នុងសម័យប្រជុំលើកនេះ គឺសុទ្ធតែ​ជាបញ្ហាក្ដៅនៃជីវភាពខាងសេដ្ឋកិច្ច សង្គម ដែលប្រជាជន និងអ្នកបោះឆ្នោតនៅទូទាំងប្រទេស ក៏ដូចជា​សមាជិក សមាជិការសភាយកចិត្តទុកដាក់ផងដែរ។
 
ក្រោយ​រយៈពេល២ ថ្ងៃធ្វើការ នាថ្ងៃទី៦ ខែមិថុនា រដ្ឋសភាបានបញ្ចប់ សវនាការសួរដេញដោល និងឆ្លើយ​សំណួរ​ដេញ​ដោល​នៅសម័យប្រជុំលើកទី ៧ ចំពោះ រដ្ឋមន្ត្រីចំនួន ៤ រូបគឺ៖ លោក រដ្ឋមន្រ្តីក្រសួងនគរបាល To Lam លោក ​រដ្ឋមន្ត្រីក្រសួងសំណង់ Pham Hong Ha លោករដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងដឹកជញ្ជូន Nguyen Van The និងលោករដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Nguyen Ngoc Thien។ បណ្ដា​លោក​ឧបនាយក​រដ្ឋ​មន្រ្តី​​បាន​​អញ្ជើញចូលរួមបកស្រាយបំភ្លឺបន្ថែមនូវបញ្ហាមួយចំនួនក្នុងការដឹកនាំរបស់រដ្ឋាភិបាល ក៏ដូច​ជា​ឆ្លើយ​​សំណួរ​ដេញដោលរបស់សមាជិក សមាជិការសភាផងដែរ។
 
លទ្ធផល​នៃសវនាការសួរដេញដោលបានសរឲ្យឃើញថា រាល់ខ្លឹមសារសួរដេញដោលក្នុងសម័យប្រជុំលើកនេះ គឺសុទ្ធតែ​ជាបញ្ហាក្ដៅនៃជីវភាពខាងសេដ្ឋកិច្ច សង្គម ដែលប្រជាជន និងអ្នកបោះឆ្នោតនៅទូទាំងប្រទេស ក៏ដូចជា​សមាជិក សមាជិការសភាយកចិត្តទុកដាក់ផងដែរ។
 
អញ្ជើញ​ចូលរួមសវនាការសួរដេញដោល និងឆ្លើយសំណួរដេញដោលនៅសម័យប្រជុំលើកនេះ មាន​សមាជិក​សភាចំនួន ២៣០ រូប បាន ជជែកវែកញែកក្នុងបរិយាកាសប្រជាធិបតេយ្យ ស្មោះត្រង់ ប្រកប​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ។លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានវាយតំលៃថា៖
 
“រាល់សំណួរ​ដេញដោលរបស់សមាជិក សមាជិការសភា មិនត្រឹមតែ បង្ហាញ នូវ តួនាទី ភារកិច្ច សិទ្ធិឃ្លាំមើល​របស់​រដ្ឋស​ភាប៉ុណ្ណោះតែ ថែមទាំងរួមដំណើរ ចែករំលែកនូវការលំបាកក្នុងការគ្រប់គ្រង សម្របសម្រួល​របស់​រដ្ឋាភិបាល​ និងបំពេញបន្ថែមវិធានការទៅក្នុងកម្មវិធី ផែនការរបស់រដ្ឋាភិបាល ក្រសួង និងស្ថាប័ន​នានាទៀត​ផង​។ តាមនោះ ដោះស្រាយការជំពាក់ជំពិន កំហិត ប្រកបដោយប្រសិទ្ធភាពផងដែរ”​៕

 

តាម VOV5 - ​​វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top