• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា៖ ទេសចរណ៍ក្នុងស្រុកខិតខំរក្សាសកម្មភាពក្នុងបរិបទនៃជម្ងឺ Covid-19

យោងតាមតួរលេខនៃក្រសួងទេសចរណ៍កម្ពុជាថា ផ្នែកទេសចរណ៍ នៃប្រទេសនេះបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកជាង១,៤លាននាក់ (រួម ទាំងជនបរទេសដែលកំពុងរស់នៅកម្ពុជា) ក្នុងឱកាសឈប់សម្រាកសង បុណ្យចូលឆ្នាំថ្មីខ្មែរក្នុងសប្ដាហ៍មុន។

ឆ្នេរសមុទ្រ កែប ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ (រូបថត៖ nhandan.com.vn)


នាថ្ងៃទី២៤ សីហា លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា ការឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មី ខ្មែរក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះបានរួមចំណែកបំពេញបន្ថែមនូវកម្លាំងជូនផ្នែកទេសចរណ៍ក្នុងវិបត្តិ Covid-19។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរ ក្នុងស្រុក ក្នុងឱកាសឈប់សម្រាកនោះ គឺអាស្រ័យដោយមានទំនុកចិត្តទៅលើ វិធានការបង្ការទប់ស្កាត់ជម្ងឺ Covid-19 របស់រដ្ឋាភិបាល។ ទោះបីជាគ្មានភ្ញៀវ ទេសចរអន្តរជាតិនោះឡើយក៏ដោយ ប៉ុន្តែការកើនឡើងនៃចំនួនភ្ញៀវ ទេសចរក្នុងស្រុកនេះ បានជួយឲ្យផ្នែកទេសចរណ៍កម្ពុជាមានកម្លាំងចលករ បន្ថែមទៀតដើម្បីបន្តរក្សាសកម្មភាព។

គួរបញ្ជាក់ថា ការឈប់សម្រាក់សងបុណ្យចូលឆ្នាំថ្មីខ្មែបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែសីហា កន្លងទៅ។ តាមការប៉ាន់ស្មានថា ផ្នែកទេសចរណ៍កម្ពុជាអាចបាត់បង់ប្រាក់ចំណូលប្រមាណ៣ពាន់ លានដុល្លា អាមេរិកដោយសារតែការខ្វះខាតភ្ញៀវទេសចរអន្តរជាតិ ហើយត្រូវចំណាយ រយៈពេលឡើងដល់ទៅ៧ឆ្នាំទើបស្ដារឡើងវិញ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top