កីឡា កន្លែងបណ្តុះពន្លកទេពកោសល្យវាយកូនគោលវៀតណាម 17/02/2017 ដោយគោលបំណងនាំកីឡាវាយកូនគោលជិតស្និទ្ធ និងពេញនិយមលេងនៅវៀតណាម វិទ្យាស្ថានវាយកូនគោលហាណូយ បាននិងកំពុងខិតខំប្រឹងប្រែងដាក់ចេញនូវ កម្មវិធីហ្វឹកហាត់យ៉ាងសំបូរបែប ដើម្បីឧទ្ទេសនាមអំពីប្រភេទកីឡានេះ ជូនដល់មជ្ឈដ្ឋានយុវវ័យ។ ដំណើរការសកម្មភាពចាប់ពីឆ្នាំ២០១៣ វិទ្យាស្ថានវាយកូនគោលហាណូយបង្កើតឡើងដោយអ្នកលេងវាយកូនគោល ង្វៀនថាយយឿង (Nguyen Thai Duong) ជាអ្នកលេងម្នាក់ក្នុងចំណោមពីរនាក់លេងវាយកូនគោលជំនាញនៅវៀតណាម។ វិទ្យាស្ថានបានក្លាយជាទីកន្លែងទំនុកចិត្ត នៃអ្នកចូលចិត្តនិងចង់ស្វែងយល់ក៏ដូចជាសាកល្បងកម្លាំងជាមួយប្រភេទកីឡាវាយកូនគោល។ ចែករំលែកអំពីគោលបំណង បង្កើតវិទ្យាស្ថានវាយកូនគោលហាណូយបងង្វៀនថាយយឿង (Nguyen Thai Duong) សង្កត់ធ្ងន់ថា៖ “ខណៈបង្កើតវិទ្យាស្ថាន យើងខ្ញុំចង់ឆ្ពោះទៅរកគោលដៅ គឺនាំកីឡាវាយកូនគោលក្លាយជាមុខកីឡាជិតស្និទ្ធជាងនៅប្រទេសវៀតណាម នាំកីឡាវាយកូនគោលមកជាមួយមនុស្សគ្រប់គ្នាច្រើនជាង ជាពិសេសគឺយុវវ័យ”។ ក្រៅពីនោះ ង្វៀនថាយយឿង (Nguyen Thai Duong) ចង់ផ្លាស់ប្តូរទស្សនៈនៃជនជាតិវៀតណាមគិតថា កីឡាវាយកូនគោលគ្រាន់តែមុខកីឡាមួយប្រភេទ មិនមែនជាល្បែងលេងខ្ជះខាយនិងតម្លៃខ្ពស់។ ដើម្បីបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ទេពកោសល្យយុវវ័យ វិទ្យាស្ថានវាយកូនគោលហាណូយ បានបើកកម្មវិធីសិក្សាសំបូរបែប សមស្របជាមួយវ័យនិងកម្រិតវិជ្ជារបស់សិស្ស។ ឆ្លងកាត់បីឆ្នាំសកម្មភាព វិទ្យាស្ថានបានបណ្តុះបណ្តាលរាប់រយសិស្ស រួមចំណែកនាំកីឡាវាយកូនគោល ដែលជាមុខវិជ្ជាកីឡានៅថ្មីបង្គួរក្នុងប្រទេសវៀតណាម ឲ្យក្លាយជាពេញនិយមជាង។ សិស្សបានខិតជិតជាមួយកម្មវិធីសិក្សា និងលំហាត់តាមក្បូនខ្នាត បានបង្រៀនដោយគ្រូបង្វឹកសម្បូរបទពិសោធន៍ដូចជា៖ អ្នកលេងវាយកូនគោល ង្វៀនថាយយឿង(Nguyen Thai Duong) អ្នកលេងវាយកូនគោល John Mc Kenzie (សមាជិកថា្នក់ AA នៃសមាគមវាយកូនគោលជំនាញអង់គ្លេស – PGA Scotland ដែលមានបទពិសោធន៍ប្រកួតវាយកូនគោល លើពិភពលោកជាង២០ឆ្នាំ ១៦ឆ្នាំបទពិសោធន៍បង្រៀនពីវាយកូនគោល) អ្នកលេងវាយកូនគោល Jeong Chi Hun (សមាជិកនៃសមាគមវាយកូនគោលជំនាញ នៅប្រទេសកូរេខាងត្បូង KPGA ) ដើម្បីបណ្តុះបណ្តាលមានប្រសិទ្ធភាព ថ្នាក់នីមួយៗ វិទ្យាស្ថានទទួលសិស្សតែពី ៥ ដល់ ១០ នាក់តែប៉ុណ្ណោះ។ រូបថត៖ ខាញឡុង មកជាមួយវិទ្យាស្ថានប្អូនៗកុមារនឹងបានណែនាំដោយគ្រូបង្វឹក John Mc Kenzie (សមាជិកចំណាត់ថ្នាក់ AA នៃសមាគម វាយកូនគោលជំនាញអង់គ្លេស–PGA Scotland)។ រូបថត៖ ខាញ់ឡុង គ្រូបង្វឹក John McKenzie ណែនាំប្អូនៗ វាយគ្រាប់បាល់ចូលរន្ធ។ រូបថត៖ ខាញ់ឡុង សិស្សកំពុងបានគ្រូបង្វឹកណែនាំយ៉ាងយកចិត្តទុកដាក់ អំពីរបៀបកាន់ឈើវាយកូនគោល។ រូបថត៖ ឯកសារ សិស្សម្នាក់កំពុងបានគ្រូបង្វឹក John McKenzie ណែនាំរបៀបវាយដើម្បីចំគ្រាប់ ពេលវាយគ្រាប់បាល់។ រូបថត៖ ខាញ់ឡុង សិស្សម្នាក់កំពុងអនុវត្តស្នៀតនាំគ្រាប់បាល់ចូលរន្ធ។ រូបថត៖ ខាញ់ឡុង សន្សឹមៗមេរៀនកាន់តែពិបាកទៅ ដោយសំណូមពរគ្រាន់តែ២ដល់៣ឈើវាយកូនគោល គឺសិស្សត្រូវបញ្ចូនគ្រាប់បាល់ចូលរន្ធ។ រូបថត៖ ខាញ់ឡុង ក្រោយម៉ោងហាត់បច្ចេកទេស សិស្សទាំងឡាយនឹងបានចុះទៅកាន់ទីលានវាយកូនគោល ដើម្បីហាត់មេរៀនថ្មី។ រូបថត៖ ខាញ់ឡុង ប្អូនៗតែងមានអារម្មណ៍រំភើបចូលចិត្ត ជាមួយម៉ោងរៀននៅវិទ្យាស្ថាន។ រូបថត៖ ខាញ់ឡុង រាល់ម៉ោងហាត់ គ្រូបង្វឹក John McKenzie តែងរក្សាទុកដោយវិធីថតរូប ហើយចុងម៉ោងរៀន នឹងណែនាំឲ្យសិស្សរបស់ខ្លួននូវកំហុសខុសឆ្គង។ រូបថត៖ ខាញ់ឡុង គ្រូបង្វឹក John McKenzie កំពុងណែនាំសិស្សហាត់នៅលើទីលានស្មៅ។ រូបថត៖ ខាញ់ឡុង វិទ្យាស្ថានតែងរៀបចំទៅទស្សនាជាក់ស្តែង តាមទីលានវាយកូនគោល នៅខាងក្រៅទីក្រុងហាណូយ ដើម្បីឲ្យប្អូនៗផ្លាស់ប្តូរ បរិយាកាសសិក្សា។ រូបថត៖ ខាញ់ឡុង វិទ្យាស្ថានតែងបង្កភាពស្រស់ស្រាយបំផុតនៅគ្រប់នាទីទាំងអស់ សម្រាប់សិស្ស។ រូបថត៖ ឯកសារ សន្លឹករូបថតអនុស្សាវរីយ៍ក្នុងដំណើរទស្សនាជាក់ស្តែងមួយ របស់វិទ្យាស្ថាន នាឱកាសបុណ្យសែនព្រះខែ។ រូបថត៖ ឯកសារ បងង្វៀនថាយយឿង (Nguyen Thai Duong) សំណេះសំណាលថា៖ “ពេលបើកកម្មវិធីសិក្សាសម្រាប់ថ្នាក់កុមារភាព វិទ្យាស្ថានរៀបចំប្អូន៥នាក់ក្នុងមួយថ្នាក់ ដើម្បីបង្កកម្លាំងចលករ ក៏ដូចជាបង្កភាពចំណូលចិត្តនិងការប្រកួតប្រជែង។ តាមយោលបល់របស់គ្រូបង្វឹក គឺប្អូនៗសម្តែងបង្ហាញពីភាពជក់ចិត្តឌិតអារម្មណ៍ ជាមួយប្រភេទកីឡាវាយកូនគោលនេះណាស់ ប្អូនៗជាច្រើននៅបញ្ចេញទេពកោសល្យ និងសារជាតិ ដើម្បីក្លាយជាជើងឯកលេងវាយកូនគោលទៅអនាគត។” វិទ្យាស្ថានវាយកូនគោលហាណូយ បានបើកថ្នាក់រៀនវាយកូនគោលដោយឥតគិតថ្លៃសម្រាប់ប្អូនៗ ចាប់ពី១៣ឆ្នាំឡើងទៅ នៅម៉ោង៨,៣០នាទីនាថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍ នៅទីលានវាយកូនគោលផឿងដុង (Phuong Dong) មីឌិញ (My Dinh) ក្រុងហាណូយ រួមមានប្អូនៗពី៥ទៅដល់១០នាក់ ដោយគោលបំណងឧទ្ទេសនាម និងដើម្បីប្អូនៗឈានចូលវគ្គដំបូង នៃការស្វែងយល់អំពីកីឡាវាយកូនគោល។ អាចនិយាយបានថា ជាមួយមូលដ្ឋានសម្ភារៈជំនាញ និងកម្មវិធីបណ្តុះបណ្តាលតាមក្បូនខ្នាត ប្អូនៗនឹងទទួលបានម៉ោងហាត់កីឡាមានប្រយោជន៍ មាននាទីសម្រាកលំហែកាយ ក្រោយមួយសប្តាហ៍សិក្សាហត់នឿយ។ វិទ្យាស្ថានក្លាយជាទីកន្លែងទំនុកចិត្ត បានអាណាព្យាបាលសិស្សជាច្រើន បញ្ញើកូនខ្លួន ទៅលើវិថីស្វែងយល់អំពីកីឡាវាយកូនគោល ជាកម្លាំងចលករឆ្ពោះទៅរកការបង្កើតប្រព័ន្ធរង្វាន់ប្រណាំងយុវវ័យនៅរដ្ឋធានី។ ទោះបី នៅមានការលំបាកជាច្រើន ទន្ទឹមជាមួយការខិតខំប្រឹងប្រែង ក្នុងអំឡុងបីឆ្នាំកន្លងនេះ វិទ្យាស្ថានវាយកូនគោលហាណូយ បាននិងកំពុងជាទីកន្លែងបណ្តុះពន្លកសម្រាប់ទេពកោសល្យអ្នកលេងវាយកូនគោលវៀតណាម រួមចំណែកឲ្យការអភិវឌ្ឍនៅអនាគតមិនឆ្ងាយ នៃមុខកីឡាវាយកូនគោលនៅប្រទេសវៀតណាម៕ អត្ថបទ៖ ហៀនធុក រូបថត៖ ខាញ់ឡុងនិងឯកសារ

ដោយគោលបំណងនាំកីឡាវាយកូនគោលជិតស្និទ្ធ និងពេញនិយមលេងនៅវៀតណាម វិទ្យាស្ថានវាយកូនគោលហាណូយ បាននិងកំពុងខិតខំប្រឹងប្រែងដាក់ចេញនូវ កម្មវិធីហ្វឹកហាត់យ៉ាងសំបូរបែប ដើម្បីឧទ្ទេសនាមអំពីប្រភេទកីឡានេះ ជូនដល់មជ្ឈដ្ឋានយុវវ័យ។ ដំណើរការសកម្មភាពចាប់ពីឆ្នាំ២០១៣ វិទ្យាស្ថានវាយកូនគោលហាណូយបង្កើតឡើងដោយអ្នកលេងវាយកូនគោល ង្វៀនថាយយឿង (Nguyen Thai Duong) ជាអ្នកលេងម្នាក់ក្នុងចំណោមពីរនាក់លេងវាយកូនគោលជំនាញនៅវៀតណាម។ វិទ្យាស្ថានបានក្លាយជាទីកន្លែងទំនុកចិត្ត នៃអ្នកចូលចិត្តនិងចង់ស្វែងយល់ក៏ដូចជាសាកល្បងកម្លាំងជាមួយប្រភេទកីឡាវាយកូនគោល។ ចែករំលែកអំពីគោលបំណង បង្កើតវិទ្យាស្ថានវាយកូនគោលហាណូយបងង្វៀនថាយយឿង (Nguyen Thai Duong) សង្កត់ធ្ងន់ថា៖ “ខណៈបង្កើតវិទ្យាស្ថាន យើងខ្ញុំចង់ឆ្ពោះទៅរកគោលដៅ គឺនាំកីឡាវាយកូនគោលក្លាយជាមុខកីឡាជិតស្និទ្ធជាងនៅប្រទេសវៀតណាម នាំកីឡាវាយកូនគោលមកជាមួយមនុស្សគ្រប់គ្នាច្រើនជាង ជាពិសេសគឺយុវវ័យ”។ ក្រៅពីនោះ ង្វៀនថាយយឿង (Nguyen Thai Duong) ចង់ផ្លាស់ប្តូរទស្សនៈនៃជនជាតិវៀតណាមគិតថា កីឡាវាយកូនគោលគ្រាន់តែមុខកីឡាមួយប្រភេទ មិនមែនជាល្បែងលេងខ្ជះខាយនិងតម្លៃខ្ពស់។ ដើម្បីបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ទេពកោសល្យយុវវ័យ វិទ្យាស្ថានវាយកូនគោលហាណូយ បានបើកកម្មវិធីសិក្សាសំបូរបែប សមស្របជាមួយវ័យនិងកម្រិតវិជ្ជារបស់សិស្ស។ ឆ្លងកាត់បីឆ្នាំសកម្មភាព វិទ្យាស្ថានបានបណ្តុះបណ្តាលរាប់រយសិស្ស រួមចំណែកនាំកីឡាវាយកូនគោល ដែលជាមុខវិជ្ជាកីឡានៅថ្មីបង្គួរក្នុងប្រទេសវៀតណាម ឲ្យក្លាយជាពេញនិយមជាង។ សិស្សបានខិតជិតជាមួយកម្មវិធីសិក្សា និងលំហាត់តាមក្បូនខ្នាត បានបង្រៀនដោយគ្រូបង្វឹកសម្បូរបទពិសោធន៍ដូចជា៖ អ្នកលេងវាយកូនគោល ង្វៀនថាយយឿង(Nguyen Thai Duong) អ្នកលេងវាយកូនគោល John Mc Kenzie (សមាជិកថា្នក់ AA នៃសមាគមវាយកូនគោលជំនាញអង់គ្លេស – PGA Scotland ដែលមានបទពិសោធន៍ប្រកួតវាយកូនគោល លើពិភពលោកជាង២០ឆ្នាំ ១៦ឆ្នាំបទពិសោធន៍បង្រៀនពីវាយកូនគោល) អ្នកលេងវាយកូនគោល Jeong Chi Hun (សមាជិកនៃសមាគមវាយកូនគោលជំនាញ នៅប្រទេសកូរេខាងត្បូង KPGA ) ដើម្បីបណ្តុះបណ្តាលមានប្រសិទ្ធភាព ថ្នាក់នីមួយៗ វិទ្យាស្ថានទទួលសិស្សតែពី ៥ ដល់ ១០ នាក់តែប៉ុណ្ណោះ។ រូបថត៖ ខាញឡុង មកជាមួយវិទ្យាស្ថានប្អូនៗកុមារនឹងបានណែនាំដោយគ្រូបង្វឹក John Mc Kenzie (សមាជិកចំណាត់ថ្នាក់ AA នៃសមាគម វាយកូនគោលជំនាញអង់គ្លេស–PGA Scotland)។ រូបថត៖ ខាញ់ឡុង គ្រូបង្វឹក John McKenzie ណែនាំប្អូនៗ វាយគ្រាប់បាល់ចូលរន្ធ។ រូបថត៖ ខាញ់ឡុង សិស្សកំពុងបានគ្រូបង្វឹកណែនាំយ៉ាងយកចិត្តទុកដាក់ អំពីរបៀបកាន់ឈើវាយកូនគោល។ រូបថត៖ ឯកសារ សិស្សម្នាក់កំពុងបានគ្រូបង្វឹក John McKenzie ណែនាំរបៀបវាយដើម្បីចំគ្រាប់ ពេលវាយគ្រាប់បាល់។ រូបថត៖ ខាញ់ឡុង សិស្សម្នាក់កំពុងអនុវត្តស្នៀតនាំគ្រាប់បាល់ចូលរន្ធ។ រូបថត៖ ខាញ់ឡុង សន្សឹមៗមេរៀនកាន់តែពិបាកទៅ ដោយសំណូមពរគ្រាន់តែ២ដល់៣ឈើវាយកូនគោល គឺសិស្សត្រូវបញ្ចូនគ្រាប់បាល់ចូលរន្ធ។ រូបថត៖ ខាញ់ឡុង ក្រោយម៉ោងហាត់បច្ចេកទេស សិស្សទាំងឡាយនឹងបានចុះទៅកាន់ទីលានវាយកូនគោល ដើម្បីហាត់មេរៀនថ្មី។ រូបថត៖ ខាញ់ឡុង ប្អូនៗតែងមានអារម្មណ៍រំភើបចូលចិត្ត ជាមួយម៉ោងរៀននៅវិទ្យាស្ថាន។ រូបថត៖ ខាញ់ឡុង រាល់ម៉ោងហាត់ គ្រូបង្វឹក John McKenzie តែងរក្សាទុកដោយវិធីថតរូប ហើយចុងម៉ោងរៀន នឹងណែនាំឲ្យសិស្សរបស់ខ្លួននូវកំហុសខុសឆ្គង។ រូបថត៖ ខាញ់ឡុង គ្រូបង្វឹក John McKenzie កំពុងណែនាំសិស្សហាត់នៅលើទីលានស្មៅ។ រូបថត៖ ខាញ់ឡុង វិទ្យាស្ថានតែងរៀបចំទៅទស្សនាជាក់ស្តែង តាមទីលានវាយកូនគោល នៅខាងក្រៅទីក្រុងហាណូយ ដើម្បីឲ្យប្អូនៗផ្លាស់ប្តូរ បរិយាកាសសិក្សា។ រូបថត៖ ខាញ់ឡុង វិទ្យាស្ថានតែងបង្កភាពស្រស់ស្រាយបំផុតនៅគ្រប់នាទីទាំងអស់ សម្រាប់សិស្ស។ រូបថត៖ ឯកសារ សន្លឹករូបថតអនុស្សាវរីយ៍ក្នុងដំណើរទស្សនាជាក់ស្តែងមួយ របស់វិទ្យាស្ថាន នាឱកាសបុណ្យសែនព្រះខែ។ រូបថត៖ ឯកសារ បងង្វៀនថាយយឿង (Nguyen Thai Duong) សំណេះសំណាលថា៖ “ពេលបើកកម្មវិធីសិក្សាសម្រាប់ថ្នាក់កុមារភាព វិទ្យាស្ថានរៀបចំប្អូន៥នាក់ក្នុងមួយថ្នាក់ ដើម្បីបង្កកម្លាំងចលករ ក៏ដូចជាបង្កភាពចំណូលចិត្តនិងការប្រកួតប្រជែង។ តាមយោលបល់របស់គ្រូបង្វឹក គឺប្អូនៗសម្តែងបង្ហាញពីភាពជក់ចិត្តឌិតអារម្មណ៍ ជាមួយប្រភេទកីឡាវាយកូនគោលនេះណាស់ ប្អូនៗជាច្រើននៅបញ្ចេញទេពកោសល្យ និងសារជាតិ ដើម្បីក្លាយជាជើងឯកលេងវាយកូនគោលទៅអនាគត។” វិទ្យាស្ថានវាយកូនគោលហាណូយ បានបើកថ្នាក់រៀនវាយកូនគោលដោយឥតគិតថ្លៃសម្រាប់ប្អូនៗ ចាប់ពី១៣ឆ្នាំឡើងទៅ នៅម៉ោង៨,៣០នាទីនាថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍ នៅទីលានវាយកូនគោលផឿងដុង (Phuong Dong) មីឌិញ (My Dinh) ក្រុងហាណូយ រួមមានប្អូនៗពី៥ទៅដល់១០នាក់ ដោយគោលបំណងឧទ្ទេសនាម និងដើម្បីប្អូនៗឈានចូលវគ្គដំបូង នៃការស្វែងយល់អំពីកីឡាវាយកូនគោល។ អាចនិយាយបានថា ជាមួយមូលដ្ឋានសម្ភារៈជំនាញ និងកម្មវិធីបណ្តុះបណ្តាលតាមក្បូនខ្នាត ប្អូនៗនឹងទទួលបានម៉ោងហាត់កីឡាមានប្រយោជន៍ មាននាទីសម្រាកលំហែកាយ ក្រោយមួយសប្តាហ៍សិក្សាហត់នឿយ។ វិទ្យាស្ថានក្លាយជាទីកន្លែងទំនុកចិត្ត បានអាណាព្យាបាលសិស្សជាច្រើន បញ្ញើកូនខ្លួន ទៅលើវិថីស្វែងយល់អំពីកីឡាវាយកូនគោល ជាកម្លាំងចលករឆ្ពោះទៅរកការបង្កើតប្រព័ន្ធរង្វាន់ប្រណាំងយុវវ័យនៅរដ្ឋធានី។ ទោះបី នៅមានការលំបាកជាច្រើន ទន្ទឹមជាមួយការខិតខំប្រឹងប្រែង ក្នុងអំឡុងបីឆ្នាំកន្លងនេះ វិទ្យាស្ថានវាយកូនគោលហាណូយ បាននិងកំពុងជាទីកន្លែងបណ្តុះពន្លកសម្រាប់ទេពកោសល្យអ្នកលេងវាយកូនគោលវៀតណាម រួមចំណែកឲ្យការអភិវឌ្ឍនៅអនាគតមិនឆ្ងាយ នៃមុខកីឡាវាយកូនគោលនៅប្រទេសវៀតណាម៕ អត្ថបទ៖ ហៀនធុក រូបថត៖ ខាញ់ឡុងនិងឯកសារ
អត្ថបទផ្សេងទៀត Pickleball - កីឡាថ្មីទាក់ទាញប្រជាជនវៀតណាម01/02/2025កីឡាPickleball គឺជាកីឡាដែលមានដើមកំណើតពីសហរដ្ឋអាមេរិក បន្ទាប់មកបានរាលដាលទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក។ ថ្មីៗនេះ បានក្លាយជាកីឡាថ្មីមួយដ៏ពេញនិយម នៅប្រទេសវៀតណាម ខណៈពេលដែលកីឡានេះនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ និងការសាកល្បងសម្រាប់កីឡាករ។ បុរស១០X បង្កើតលំនាំយន្តហោះស្លាបស្មើរាប់រយគ្រឿង02/01/2025កីឡាប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship26/03/2024កីឡាភូមិឋានក្បាច់គុនតីសឺន (Tay Son) ខាងលើ25/03/2024កីឡាពិធីប្រកួតប្រណាំងម៉ូតូ Off - road វៀតណាម04/01/2024កីឡាមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាករ កីឡាការិនី dancesport នៅប្រទេសវៀតណាម16/08/2023កីឡាភាពប្រណីតនៃក្បាច់គុន សឺនដុងឡាកហុង (Son Dong Lac Hong)29/05/2023កីឡា អត្ថបទផ្សេងទៀត