• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

​ប្រធាន​រដ្ឋសភាវៀតណាម​លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប​សំណេះសំណាល​ជាមួយអ្នកបោះឆ្នោតនៅស្រុក​ Phong Dien ​ទីក្រុង Can Tho​


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ TTXVN) 
 

 បន្តកម្មវិធីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត បន្ទាប់ពីសម័យប្រជុំលើកទី៧ រដ្ឋសភា​វៀត​ណាម​នីតិកាលទី​១៤ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ជួប​សំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅឃុំ T​an Thoi ស្រុក Phong Dien ទីក្រុង Can Tho។ 
 ​
ថ្លែង​មតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឱ្យដឹងថា ក្រសួង ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់​កំពុង​ផ្តោតការយកចិត្តទុកដាក់ជាពិសេស ដើម្បីឆ្លើយតបនឹងមតិយោយល់​របស់អ្នកបោះឆ្នោត។
 
មុននោះ ប្រធានរដ្ឋស​ភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាង​សង់​វិហារ​របស់បណ្តា​ស្ដេច Hung នៅទីក្រុង Can Tho។ ការវិនិ យោគកសាងវិហាររបស់ស្ដេច Hung គឺដើម្បី​បង្ហាញ​ការ​ដឹង​គុណចំពោះបុព្វការី ជនដែលបានកសាងនិងរក្សាប្រទេសជាតិ និងអប់រំគុណធម៌ “ផឹកទឹកនឹកដល់ប្រ ភពដើម​” របស់ប្រជាជនវៀតណាមផងដែរ។ គម្រោង​នេះក៏មាន​គោល​បំណង​ដើម្បី​បំពេញ​បំណង​ប្រាថ្នា​របស់​ប្រជាជន​ជាច្រើន​នៅទីក្រុង Can Tho ជាពិសេសខេត្តដីសណ្ដទន្លេ C​uu Long ទូទៅ ក្នុងការអនុវ​ត្តជំនឿធ្វើ​សក្ការៈ​បូជា​​ស្តេច Hung និងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍រប​ស់ទីក្រុង Can Tho ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

Top