• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៥៥ឆ្នាំទំនាក់ទំនងវៀតណាម-ឡាវ៖បង្កើនកិច្ចសហប្រតិបត្តិការអំពីការងារនិងសង្គមកិច្ច


៥៥ឆ្នាំទំនាក់ទំនងវៀតណាម-ឡាវ៖បង្កើនកិច្ចសហប្រតិបត្តិការអំពីការងារនិងសង្គមកិច្ច

នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង Da Nang បានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីក្រសួងការងារនិងផលប្រយោជន៍សង្គមវៀតណាម-ឡាវលើកទី ៥ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៥៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមនិងឡាវ និង ៤៤ ឆ្នាំចុះហត្ថលេខាលើអនុសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានលើក​ច្បាស់ថា៖ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបន្តជួយឧបត្ថម្ភក្រសួងការងារនិងផលប្រយោជន៍សង្គមឡាវនូវកញ្ចប់អាហារូបករណ៍ ផ្លាស់ប្តូរគណៈប្រតិភូ ជំរុញខ្លាំង​កិច្ចសហប្រតិបត្តិការអំពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្សចំពោះមូលដ្ឋានបណ្ដុះបណ្ដាលនៅឡាវ។

ទន្ទឹមនឹងនោះលោក Dao Ngoc Dung ក៏បានថ្លែងអំណរគុណចំពោះភាគីឡាវបានស្រាវជ្រាវ ប្រមូលផ្តុំអិដ្ឋធាតុយុទ្ធជនពលី កងទ័ពស្ម័គចិត្តវៀតណាមដែលបានពលីជីវិតនៅឡាវ ។ រីឯ រដ្ឋមន្ត្រីក្រសួងការងារនិងផលប្រយោជន៍សង្គម លោក Khampheng Saysompheng មានគោលបំនងថា៖ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួង​ទាំងពីរកាន់តែអភិវឌ្ឍន៍ស៊ីជំរៅលើគ្រប់វិស័យ ពិសេសគឺចំពោះការងារយុទ្ធជនពិការ​ យុទ្ធជនពលី​ និង​អ្នកមានគុណូបការះ ការងារធ្វើ បណ្ដុះបណ្ដាលកម្មាភិបាល និងកាត់បន្ថយភាពក្រីក្រ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top