12/10/2020 13:01 GMT+7 Email Print Like 0

ឧស្សាហកម្មប្រេងនិងឧស្ម័នយ៉ាងដូចម្តេចនៅពេលប្រឈមមុខនឹង "វិបត្តិទាំង ២ ក្នុងរយៈពេលតែមួយ"

ក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២០ បានកន្លងផុតទៅ​ ក្រុមហ៊ុន​ប្រេងនិងឧស្ម័ន​វៀតណាម (Petrovietnam)គ្រុម ​នៅ​តែ​រក្សា​បា​ន​នូវល្បឿន​នៃ​​ផលិតកម្មនិងអាជីវក​ម្ម​ក្នុង​ប​រិ​ប​ទ​ដែល​ក្រុ​ម​ហ៊ុ​ន​​ប្រេ​ង​និងឧស្ម័ន​ជាច្រើន​​ នៅលើ​​ពិភពលោកកំពុងប្រឈមមុខនឹង​មានវិបត្តិទាំង ២​ក្នុងពេលតែមួយ​ដោយ​សារផលប៉ះពាល់នៃការ​រីក​រា​លដា​ល​នៃ​ជំ​ងឺ​​Covid-​១៩ និង​តម្លៃ​ប្រេង​ធ្លាក់ចុះទាប។

រូបភាពនៃឧស្សាហកម្មប្រេងនិងឧស្ម័ននៅលើពិភពលោកកាន់តែមានភាពអាប់អួរជាងពេលណាៗទាំងអស់ដែលគិតចាប់តាំងពីដើមឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ននេះ។ វិបត្តិ Covid-១៩ បណ្តាលឱ្យតម្លៃប្រេងធ្លាក់ចុះក្រុមហ៊ុនប្រេងអង់គ្លេស BP បានព្យាករណ៍ថាទីផ្សារប្រេងនឹងធ្លាក់ចុះក្នុងរយៈពេលវែង ហើយលែងចង់ក្លាយជា "សាជីវកម្មប្រេង" ទៀត ដោយបានលក់ទ្រព្យសម្បត្តិដែលមានតម្លៃ ២០ ពាន់លានដុល្លារជាពិសេសនៅក្នុងវិស័យរុករករ៉ែ។ ក្រុមហ៊ុន Saudi Aramco ជាក្រុមហ៊ុនប្រេងធំបំផុតរបស់អារ៉ាប់ប៊ីសាអូឌីតបាន ខាតបង់ប្រាក់ចំណេញ ៥០ % នៅពាក់កណ្តាល ឆ្នាំ ២០២០ ។ ក្រុមហ៊ុន ExxonMobil ដែលជាក្រុមហ៊ុនប្រេងនិងឧស្ម័នធំលេខ ១ នៅសហរដ្ឋអាមេរិកទើបតែត្រូវបានគេដកចេញពីសន្ទស្សន៍ឧស្សាហកម្ម Dow Jones ហើយកំពុងប្រឈមនឹងឱនភាពថវិកាចំនួន ៤៨ ពាន់​លានដុល្លារនៅឆ្នាំ ២០២១ ។

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ការវិនិយោគលើសកម្មភាពប្រេងនិងឧស្ម័នពិភពលោកនៅឆ្នាំ ២០២០ បានថយចុះ ៣០% គឺស្មើនឹង ៣២៨,៤ ពាន់លានដុល្លារ។ IEA បានឲ្យដឹងថាក្រុមហ៊ុនប្រេងនិងឧស្ម័នត្រូវបានបង្ខំឱ្យកាត់បន្ថយការវិនិយោគរបស់ខ្លួនក្នុងពេលដែលប្រាក់ចំណូលធ្លាក់ចុះនាពេលបច្ចុប្បន្ន។

គេអាចមើលឃើញថាចាប់តាំងពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ននេះស្ទើរតែមិនមានការវាយតំលៃភ្លឺស្វាងណាមួយសម្រាប់ឧស្សាហកម្មប្រេងនិងឧស្ម័នពិភពលោកពីអង្គការដែលមានកិត្យានុភាពនិងអ្នកជំនាញសេដ្ឋកិច្ចដែលមានសុទិដ្ឋិនិយមបំផុត។ នៅពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ២០២០ ការរាតត្បាត Covid-១៩ មិនបានបង្ហាញសញ្ញានៃការថយចុះទេ សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច។ អង្គការអាជីវកម្មជាពិសេសក្រុមហ៊នដែលស្ថិតនៅក្នុងបណ្តាញផ្គត់ផ្គង់ពិភពលោកបានរងផលប៉ះពាល់យ៉ាងខ្លាំង។ ក្រុមហ៊ុន Petrovietnam គឺជាអង្គការអាជីវកម្មមួយដែលបានធ្វើសមាហរណកម្មយ៉ាងទូលំទូលាយជាមួយពិភពលោក ក៏គ្មានការលើកលែងទេ ដែលរងផងប៉ះពាល់លើប្រព័ន្ធទាំងមូល។

៨ ខែនៃឆ្នាំ ២០២០ បានឆ្លងកាត់ហើយ ការវិវត្តដ៏ស្មុគស្មាញនៃការរាតត្បាតដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពផលិតកម្មនិងអាជីវកម្មនៅលើគ្រប់វិស័យរបស់ក្រុមហ៊ុន Petrovietnam គ្រុម ប៉ុន្តែក្រុមហ៊ុននេះនៅតែរក្សាវឌ្ឍនភាពនៃសកម្មភាពផលិតកម្ម អាជីវកម្មសំខាន់ៗ ដោយលើសពី ៨,២% នៃផែនការរុករកប្រេងនិងឧស្ម័ន ដែលទទួលបានប្រាក់ចំណេញវិជ្ជមានដោយបានបង់ទឹកប្រាក់ចំនួន ៤៥.០០០ ពាន់លានដុងដល់ថវិការដ្ឋធានាការផ្គត់ផ្គង់ទំនិញយុទ្ធសាស្ត្រសម្រាប់សេដ្ឋកិច្ច។

តួលេខទាំងនេះពិតជានឹងក្លាយជាចំណាប់អារម្មណ៍ពិសេសនៅពេលដាក់ចូលទៅក្នុងរូបភាពប្រេងនិងឧស្ម័នលើពិភពលោក  ដោយទីផ្សារកំពុងរងសម្ពាធទាំងតម្រូវការបានថយចុះ ហើយការផ្គត់ផ្គង់កើនឡើងវិញ។

 


នារសៀលថ្ងៃទី ២១ ឧសភាឆ្នាំ ២០២០ នៅទីស្នាក់ការរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc )បានអញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលដែលពិភាក្សាអំពីវិធានការនានាដើម្បីដោះស្រាយការលំបាកសម្រាប់សាជីវកម្មប្រេងជាតិវៀតណាម (PVN) និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម (VNA) ដែលរងផលប៉ះពាល់ដោយកូវីដ - ១៩។ រូបថត៖ ថុងញិត -ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ស្ថានីយ៍ខួងបូមប្រែង បាចហូ (Bach Ho ) គឺជានិមិត្តរូបនៃការអភិវឌ្ឍឧស្សាហូបនីយកម្មនិងទំនើបកម្មនៃប្រទេសក្នុងរយៈពេលជិត ៣៥ ឆ្នាំនៃការបង្កើតថ្មីដែលក្នុងនោះប្រេងនិងឧស្ម័នគឺជាផ្នែកសេដ្ឋកិច្ចដ៏សំខាន់។ រូបថតៈហ៊ុយហុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្រុមហ៊ុនសាជីវកម្មប្រេងនិងឧស្ម័នវៀតណាម - រុស្ស៊ី - Vietsovpetro (ក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាម) បានបើកដំណើរការមូលដ្ឋានខួង BK-21 ដោយជោគជ័យនៅឯស្ថានីយ៍ខួងបូមប្រែង បាចហូ (Bach Ho )។ ស្ថានីយ៍ខួងបូមប្រែង BK-២១គឺជាស្ថានីយ៍ខួងបូមប្រេងមិនមានមនុស្សរស់នៅទេដែលត្រូវបានសាងសង់នៅក្នុងរ៉ែ បាចហូ (Bach Ho)ដែលមានទីតាំងនៅស្ថានីយ៍ខួងបូមប្រេង MSP ៦ និង MSP ៧ ។ ផលិតផលផ្សេងទៀតត្រូវបានធ្វើអាជីវកម្មពីស្ថានីយ៍ខួងបូមប្រេង BK ២១ នឹងត្រូវដឹកជញ្ជូន ឆ្លងកាត់ស្ថានីយ៍ខួងបូមប្រេង MSP ៦ ដោយបំពង់បង្ហូរទឹកក្រោមដី។ រូបថតៈហ៊ុយហុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្រុមហ៊ុនចំរាញ់ចំរាញ់និងគីមីឥន្ធនៈប៊ិញសើន (Binh Son) ចំណុះក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាមគ្រុបដែលមានបេសកកម្មសំខាន់នៅឆ្នាំ ២០២០ឈានដល់ ២៨ លានម៉ោងនៃសុវត្ថិភាពការងារ។ រូបថតៈហ៊ុយហុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អគ្គក្រុមហ៊ុនអគ្គីសនីនិងប្រេង PV វៀតណាម (PV Power) ចំណុះក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាមគ្រុប បានផលិតនិងចូលរួមចំណែក ២០០ ពាន់លានគីឡូវ៉ាត់ដល់ប្រព័ន្ធអគ្គិសនីជាតិនៅថ្ងៃទី ៦ ខែមេសាឆ្នាំ ២០២០ ។ ក្នុងរូបថត៖ រោងចក្រថាមពលកាម៉ាវ (Ca Mau) នៅស្រុកអ៊ូមិញ (U Minh) (ខេត្តកាម៉ាវ) (Ca Mau) ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


មន្រ្តីនិងអ្នកជំនាញជនជាតិរុស្ស៊ីនិងវៀតណាត ធ្វើការនៅស្ថានីយ៍ខួងមូមប្រេងនិងឧស្ម័ននៅឯកណ្តាលសមុទ្រ វ៉ូងតាវ (Vung Tau)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ស្ថានីយ៍ខួងបច្ចេកវិទ្យាកណ្តាលលេខ ២ នៃរ៉ែបាចហូ (Bach Ho) ដែលចំណុះក្រុមហ៊ុនសាជីវកម្មវៀតណាម - រុស្ស៊ី (Vietsovpetro) ។
រូបថតៈហ៊ុយហុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



រយៈពេលជាង ៨ ឆ្នាំនៃប្រតិបត្តិការ (ខែតុលាឆ្នាំ ២០១១) រោងចក្រថាមពលញ៉ឹនតាច (Nhon Trach) ២ ដែលចំណុះក្រុមហ៊ុនភាគហ៊ុនអគ្គីសនីនិងប្រេងឧស្ម័នញ៉ឹនតាច (Nhon Trach) ២ (ខេត្ត ដុងណាយ) (Dong Nai) ទទួលបានលទ្ធផលនៃថាមពលអគ្គីសនីច្រើនជាង ៤០ ពាន់លានគីឡូវ៉ាត់។ នៅក្នុងរូបថត៖ រោងចក្រអគ្គីសនីថាមពលញ៉ឹនតាច (Nhon Trach)១ និង ២ នៅស្រុកញ៉ឹនតាច (Nhon Trach) (ខេត្តដុងណាយ) (Dong Nai) ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អគ្គក្រុមហ៊ុនប្រេង PV វៀតណាម (PVOIL) ដែលចំណុះក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាមគ្រុបបង្កើតផែនការអាជីវកម្មដែលមានប្រាក់ចំណូល ៦៥% ។បើប្រៀបធៀបជាមួយការអនុវត្តឆ្នាំ ២០១៩ ។ ចំណេញបន្ទាប់ពីបង់ពន្ធគឺ ១០៨% បើរៀបធៀននឹងការអនុវត្តក្នុងឆ្នាំ ២០១៩ ។ ផែនការសម្រាប់ឆ្នាំ ២០២០ ត្រូវបានបង្កើតឡើងដោយផ្អែកលើតម្លៃប្រេងឆៅជាមធ្យមគឺប្រហែល ៦០ ដុល្លារ / បារ៉ែលហើយមិនគិតពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ COVID-19 និងការធ្លាក់ចុះនៃតម្លៃប្រេង។
រូបថតៈហ៊ុយហុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 


ក្នុងប្រវត្ដិសាស្ដ្រ ក្រុមហ៊ុន Petrovietnam គ្រុប បានឆ្លងកាត់គ្រាលំបាកជាច្រើន សូម្បីតែឆ្នាំដែលគេហៅថា“ ងងឹត” យ៉ាងណាក៏ដោយអ្នកជំនាញនិងអ្នកគ្រប់គ្រងជាច្រើនដែលជឿជាក់ថា រយៈពេលនេះគឺជារយៈពេលដ៏លំបាកបំផុតនៅក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍឧស្សាហកម្ម​ប្រេងនិងឧស្ម័ន។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុន Petrovietnam គ្រុប នៅតែឈរយ៉ាងរឹងមាំ។

ជារឿយៗមនុស្សយករូបភាពនៃការដឹកនាំ ឆ្លងកាត់រលកនិងខ្យល់បក់នៅសមុទ្រជាមេរៀនសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីជំនះការលំបាក។ ក្រៅពីការស៊ូទ្រាំនិងបទពិសោធន៍ក្នុងការទប់ទល់នឹងខ្យល់និងរលក។ ប្រធានក្រុមនាវិកនិងនាវិកនៃនាវាក៏ត្រូវតែមានយុទ្ធសាស្ត្រនិងអំណាចដើម្បីជំនះព្យុះដែរ។ ដោយផ្អែកលើរលកការផ្លាស់ប្តូរទិសដៅការផ្លាស់ប្តូរល្បឿន ... ដែលគឺជាសកម្មភាពត្រូវធ្វើទាន់ពេលវេលានិងរហ័ស។

ប្រសិនបើចាត់ទុក ក្រុមហ៊ុន Petrovietnam ជានាវាមួយក្បាលនឹងមិនពិបាកក្នុងការមើលឃើញនៅលើនាវានេះមានក្រុមដែលមានភាពក្លាហាននិងរឹងមាំ ដើម្បីជំនះព្យុះនាពេលថ្មីៗនេះទេ។ ខិតខំបង្កើតនិងរក្សាភាពសាមគ្គីរបស់ក្រុមនិងភាពរឹងមាំរបស់ក្រុមហ៊ុន Petrovietnamគ្រុបដោយវិធីសាស្រ្តទំនើបធ្វើបច្ចុប្បន្នភាពបំណិត បទពិសោធន៍ជឿនលឿនការប្រមូលផ្តុំអ្នកគ្រប់គ្រង - ថ្នាក់ដឹកនាំវាយតំលៃយ៉ាងត្រឹមត្រូវនូវស្ថានភាពរបស់យើង, បញ្ជាក់ពីបញ្ហាដែលយើងកំពុងជួបប្រទះ, ចែករំលែកចំណេះដឹងនិងបទពិសោធន៍ជាមួយគ្នា, ព្រមានគ្នាអំពីហានិភ័យ, លើកទឹកចិត្តគ្នា ដើម្បីជំនះឧបសគ្គនិងកសាង កិច្ចសហប្រតិបត្តិការដែលអាចទុកចិត្តបានការសម្របសម្រួលប្រកបដោយស្ថេរភាពនិងអភិវឌ្ឍរបស់ក្រុមហ៊ុន Petrovietnam គ្រុប។

ជឿជាក់ថាគោលដៅនៃផែនការឆ្នាំ ២០២០ នឹងត្រូវបានបំពេញដូចការរំពឹងទុករបស់ក្រុមហ៊ុន Petrovietnam គ្រុប ក្នុងរយៈពេលប៉ុន្មានខែទៀតនៃឆ្នាំនេះពីព្រោះសេណារីយ៉ូប្រតិបត្តិការនិងបណ្តាដំណោះស្រាយត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ប៉ាន់ស្មានយ៉ាងហ្មត់ចត់និងដោយអនុលោមតាម ធនធានត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹង "វិបត្តិទ្វេដង" ។

ក្នុងចំណោមដំណោះស្រាយទាំង ៨ ក្រុមហ៊ុន Petrovietnam គ្រុប ដែលបានដាក់ចេញ ក្នុងបរិបទបច្ចុប្បន្ននេះគួរកត់សំគាល់ថាដំណោះស្រាយពីរកំពុងត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅនិងប្តូរផ្តាច់៖ បង្កើនគុណភាពគ្រប់គ្រងក្រុមហ៊ុន លើកកម្ពស់សហវិម្ឈការ វិមជ្ឈការ ពិនិត្យប្រព័ន្ធឯកសារបទប្បញ្ញត្តិគ្រប់គ្រងផ្ទៃក្នុងការអនុវត្តឌីជីថលពិនិត្យនិងកែលម្អការគ្រប់គ្រងហានិភ័យ ជំរុញដំណោះស្រាយបច្ចេកវិទ្យាដើម្បីកាត់បន្ថយថ្លៃ ធ្វើឱ្យប្រសើរឡើងនូវផលិតភាពពិចារណាកាត់បន្ថយ / បញ្ឈប់ការពន្យារពេលទូទាត់ / ពន្យារពេលការអនុវត្តផលិតកម្មដែលមិនមានភាពបន្ទាន់និងថ្លៃដើមអាជីវកម្មដើម្បីកាត់បន្ថយថ្លៃដើមផលិតផល។

នៅក្នុងជំនួបជាមួយក្រុមហ៊ុន Petrovietnam គ្រុប នាថ្ងៃទី ១០ ខែកញ្ញាសមាជិកការិយាល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រីលោកទ្រឿងហ័រ ប៊ិញ(Truong Hoa Binh)បានសង្កត់ធ្ងន់ថា Petrovietnam មានបេសកម្ម“ ចូលរួមវិភាគទានដល់សន្តិសុខថាមពលជាតិ” ។ ជាមេដឹកនាំសេដ្ឋកិច្ចក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសវៀតណាមដ៏រឹងមាំ”។រហូតមកដល់ពេលនេះក្រុមហ៊ុន Petrovietnam គ្រុប មានមោទនភាពដែលមានយីហោក្នុងស្រុកនិងអន្ដរជាតិដែលមានកម្រិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រហាក់ប្រហែលនឹងបណ្តាប្រទេសអភិវឌ្ឍន៍ដែលមានទំហំធំនិងមានការប្រកួតប្រជែងខ្ពស់និងមានសកម្មភាពប្រេងនិងឧស្ម័នទាំងក្នុងនិងក្រៅប្រទេស។

ដោយដឹងថា ក្រុមហ៊ុន Petrovietnam គ្រុបបានពុះពារលើការលំបាកជាច្រើន ហើយទទួលបានលទ្ធផលល្អក្នុងសកម្មភាពផលិតកម្មនិងអាជីវកម្មលោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនិងលទ្ធផលដែលថ្នាក់ដឹកនាំ មន្រ្តីនិងនិយោជិក Petrovietnam សម្រេចបាននិងបានអះអាងថាដើម្បីសំរេចគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២០ ការចូលរួមវិភាគទានដ៏ធំធេងពីក្រុមហ៊ុនសេដ្ឋកិច្ចរបស់រដ្ឋរួមទាំងការចូលរួមចំណែកសំខាន់ៗរបស់ក្រុមហ៊ុនPetrovietnam គ្រុប./.

អត្ថបទ៖ អៀននិញ រូបថាត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
បណ្តាអត្ថបទបានផ្សាយ