05/03/2021 11:17 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក Vivian Balakrishnan

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក Vivian Balakrishnan
 

នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

រដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាគ្នាពីវិធានការណ៍នានា ដើម្បីជំរុញពាណិជ្ជកម្ម លើកកម្ពស់ការស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត បើកទ្វារក៏ដូចជា សម្រួលដល់ការធ្វើដំណើរ និងរៀបចំផែនការចាក់វ៉ាក់សាំង រួមទាំងលទ្ធភាពប្រើប្រាស់ លិខិតឆ្លងដែនវ៉ាក់សាំងទៀតផង។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នា លើបញ្ហាតំបន់និងអន្តរជាតិមួយចំនួន ដែលមានការ យកចិត្តទុកដូចគ្នា ក្នុងនោះមានបញ្ហាមីយ៉ាន់ម៉ា។ ភាគីទាំងពីរបានចែករំលែកបំណងប្រាថ្នា ចង់ឲ្យស្ថានភាពនៅមីយ៉ាន់ម៉ា មានស្ថេរភាពក្នុងពេលឆាប់ៗ ដើម្បីសន្តិភាពនិងកិច្ចសហប្រតិ បត្តិការក្នុងតំបន់ ដែលរួមចំណែកដល់កិច្ចសហប្រតិបត្តិការ ក៏ដូចជាតួនាទីនិងកិត្យានុ ភាពរបស់អាស៊ាន។ ភាគីទាំងពីរបានឯកភាពបន្តចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់អាស៊ាន ដើម្បីរួមចំណែកក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហា មីយ៉ាន់ម៉ា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ