06/12/2020 15:34 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញចូលរួមកិច្ចពិភាក្សាបើកចំហជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចពិភាក្សាជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខ។ (រូបថត៖ TTXVN)
 

នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ច ពិភាក្សាបើកចំហជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ក្រោមមូលបទ “កិច្ចសហប្រតិបត្តិការរវាងអ.ស.បនិងសហភាព អាហ្វ្រិក (AU)” ក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa។ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាង អ.ស.បនិងសហភាពអាហ្វ្រិកគឺជាក្របខ័ណ្ឌដ៏សំខាន់ក្នុងការអនុវត្តគំនិត ផ្ដួចផ្ដើមស្ដីពីសន្តិសុខនិងសន្តិភាពនៅក្នុងតំបន់ រួមចំណែកដល់ការបង្ការ ទប់ស្កាត់និងដោះស្រាយជម្លោះនៅទ្វីបអាហ្វ្រិក។ ដោយឈរលើមូលដ្ឋាន នោះ លោកឧបនាយករដ្ឋមន្រ្តីវៀតណាមបានលើកសំណើរមួយចំនួនក្នុង បំណងចង់បង្កើនកិច្ចសហប្រតិបត្តិការរវាងអ.ស.បនិង AU ដែលក្នុងនោះ មានការបង្កើនតួនាទីសម្របសម្រួលរបស់ AU ក្នុងការដោះស្រាយជម្លោះ នៅក្នុងតំបន់ ក៏ដូចជាលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការយុទ្ធ សាស្ត្ររវាង AU និងអ.ស.បផងដែរ។ វៀតណាមតែងតែត្រៀមខ្លួនជាស្រេច រួមចំណែកដល់ដំណើរការសហប្រតិបត្តិការ សំដៅជំរុញទំនាក់ទំនងរវាង អាស៊ាននិង AU ឲ្យកាន់តែរីកចម្រើននាពេលខាងមុខដើម្បីផលប្រយោជន៍ រួមនៃទាំងទ្វីបអាស៊ីនិងទ្វីបអាហ្វ្រិក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ