26/07/2020 13:56 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh៖ វៀតណាមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការប្រែប្រួលអាកាសធាតុ

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas នាថ្ងៃទី ២៤ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអញ្ជើញចូលរួមវេទិកាពិភាក្សាបើកទូលាយជាន់ខ្ពស់តាមរយៈប្រព័ន្ធ អ៊ិនធឺរណែតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ការប្រែប្រួលអាកាសធាតុនិងសន្តិសុខ”។
 

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh (រូបថតៈ VOV)


កិច្ចប្រជុំនេះដោយអាល្លឺម៉ង់ ប្រធានក្រុមប្រឹក្សាសន្តិសុខខែកក្កដា ឆ្នាំ ២០២០ និងក្រុមប្រទេសមានទស្សនៈរួម (LMG) រៀបចំឡើង។
ថ្លែងនៅក្នុងកិច្ចពិភាក្សានេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថាៈ នៅក្នុងបរិបទដែលវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ ជាពិសេសការ កើនឡើងនៃកម្ពស់ទឹកសមុទ្រនិងការជ្រាបចូលនៃទឹកប្រៃតាមតំបន់ដីសណ្ដទន្លេ Cuu Long ទំនងជាវិធានការណ៍សម្រាប់ទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងការប្រែប្រួលអាកាសធាតុគឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ វៀតណាម។ លោកឧបនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា វៀតណាមអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការប្រែប្រួលអាកាសធាតុ ទាំងកម្រិតពិភពលោកនិងក្នុងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តែម្តង។

ទន្ទឹមជាមួយគ្នានោះ  លោកឧបនាយករដ្ឋមន្រ្តីបានស្នើដល់ក្រុមប្រឹក្សាសន្តិសុខបំពេញបន្ថែមការវិភាគអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងការវាយតម្លៃស្ថានភាពជម្លោះដើម្បីបង្កើតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយសម្រាប់ដោះស្រាយជម្លោះនិងវិបត្តិនា នា។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើរឲ្យក្រុមប្រឹក្សាសន្តិសុខជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធអង្គការសហប្រជាជាតិទាំងមូលក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដែលក្នុងនោះ ផ្តោតការយកចិត្តទុកដាក់ពិសេសដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ មានអភិវឌ្ឍអន់ខ្សោយ កោះតូចៗ និងគ្មានសមុទ្រ ដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុផងដែរ។

សូមគូសបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុគឺជាអាទិភាពមួយដែលវៀតណាមតែងតែជំរុញក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ២០២០-២០២១ ។ យ៉ាងណាមិញ វៀតណាមបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសារនយោបាយយ៉ាងរឹងមាំនិងឯកភាពគ្នា លើបញ្ហាបម្រែបម្រួលអាកាសធាតុ៕


តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ