08/04/2020 13:22 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh៖ អនុវត្តយ៉ាងខ្លាំងក្លានូវផែនការរបស់រដ្ឋាភិបាលស្ដីពិការជួយសម្រួលដល់បែបបទរដ្ឋបាល


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)
 

នារសៀលថ្ងៃទី៧ ខែមេសាឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល គណៈកម្មការ ដឹក​នាំ​ផែន​ការ​មេរ​ស្ដីពី​ការ​ជួយ​សម្រួល​ដល់​បែបបទរដ្ឋបាល លិខិតស្នាម ពលរដ្ឋនិងមូលដ្ឋានទិន្នន័យនានា​ដែល​ពាក់​ព័ន្ធ​ដល់​ការ​គ្រប់​គ្រង​ប្រជា​ជន​ ដំណាក់កាលឆ្នាំ២០១៣-២០២០ (ហៅកាត់ថា គណៈកម្មការ ៨៩៦) បាន រៀបចំ​កិច្ច​ប្រជុំ​អនឡាញ​ស្ដីពីការ​អនុវត្តភារ​កិច្ចនាពេលខាងមុខ។ ថ្លែងនៅទី នេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ប្រធាន​គណៈ កម្មការបានលើកច្បាស់ថា គម្រោង ៨៩៦ បានបង្កើតជំហានលោតផ្លោះក្នុង ការគ្រប់គ្រង​ប្រជាជន​ ដោយផ្លាស់ពីសំណុំឯកសារក្រដាសទៅសំណុំឯក សារអេឡិចត្រូនិក តាមរយៈ​ការ​អនុវត្ត​បច្ចេកវិទ្យា​ព័ត៌មាន​។ ក្រៅពីនោះមូល ដ្ឋានទិន្នន័យជាតិស្ដីពីប្រជាជនត្រូវបានតភ្ជាប់ជាមួយប្រព័ន្ធព័ត៌មាន មូល ដ្ឋាន​ទិន្នន័យ​​ឯកទេសរបស់ក្រសួង ស្ថាប័ននិងតំបន់នានា តាមនោះជួយ លើកកំពស់ប្រសិទ្ធភាព​ក្នុងការ​ដោះស្រាយ​​​បែប​បទរដ្ឋបាល និងសេវាកម្ម សាធារណៈអនឡាញ។ លោកឧបនាយករដ្ឋមន្រ្តី​បានស្នើ​ឲ្យគណៈ​កម្មការ​ ៨៩៦ វាយតម្លៃយ៉ាងហ្មត់ចត់ចំពោះរាល់កំហិត បញ្ហានៅសេសសល់ មូល ហេតុនិង​ដំណោះ​ស្រាយ​ក្នុង​ដំណើរ​ការអនុវត្តគម្រោងនាពេលកន្លងទៅ ក៏ ដូចជាលើកមតិ សំណើ ដើម្បីអនុវត្តផែនការឆ្នាំ២០២០ឲ្យមាន​ប្រសិទ្ធ​​ភាពផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ