07/03/2020 11:29 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេសរុស្ស៊ី


 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេសរុស្ស៊ី 
 

នាព្រឹក​ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយ អនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេសរុស្ស៊ី V. Titov ក្នុង​ឱកាស​ដែល​លោក​មកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រការទូត-ការពារជាតិ- សន្តិសុខ​វៀត​ណាម - រុស្ស៊ីលើកទី ១១។
 
នៅឯកិច្ច​ប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តី ការបរទេស Pham Binh Minh បានវាយ​តម្លៃខ្ពស់​ចំពោះ​ការ​ដែល​ ភាគីទាំងពីរបានថែរក្សាយន្តការសន្ទនាយុទ្ធសាស្រ្ត សម្របសម្រួលការផ្លាស់ប្តូរព័ត៌មាន និងការ​គាំ​ទ្រ​គ្នា​ទៅវិញ​ទៅមក ដើម្បីបំពេញកាតព្វកិច្ចនយោបាយរបស់ខ្លួន។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រ​ទេស​វៀតណាមតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការប្តេជ្ញា​ចិត្ត​និង​មិត្ត​ភាព​យូរ​អង្វែង​រវាង​ប្រជាជន​នៃប្រទេស​ទាំងពីរ និងវាយតម្លៃខ្ពស់ ចំពោះតួនាទីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម - រុស្ស៊ី ក្នុង​គោលនយោបាយការបរទេសរបស់វៀតណាម។ លោក Pham Binh Minh ក៏បានសង្កត់ធ្ងន់ថា ភាគី​ទាំង​ពីរ​គួរ​តែ​បន្តជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរនៅលើវេទិកាពហុភាគី; បន្ត​ពង្រឹង​ការ​ផ្លាស់​ប្តូរលើបញ្ហាតំបន់និងអន្តរជាតិ បញ្ហាសន្តិភាពនិងសន្តិសុខ ជាពិសេស​នៅពេល​ដែល​វៀត​ណាម​កំពុង​ដើរ​តួនាទី​ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០- ២០២១ និងជា​ប្រធានអាស៊ាន ២០២០។
 
ជាការ​ឆ្លើយតប អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសរុស្ស៊ី V. Titov បានអះអាងថា រុស្ស៊ីនឹងបន្តសហប្រតិ បត្តិ​ការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីនាំភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​អោយ​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លានិងប្រកបដោយថាមវន្តលើគ្រប់វិស័យ ព្រមទាំងរួមជាមួយវៀតណាម រួម​ចំណែក​ក្នុង​ការថែ​រក្សា​សន្តិភាព​ ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់​និងជុំវិញ​ពិភពលោកផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ