ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue ទទួលជួបអភិបាលខេត្ត Aichi (ជប៉ុន)
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue (រូបថត៖TTXVN)
នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋ មន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទទួលជួបអភិបាលខេត្ត Aichi (ជប៉ុន) លោក Omura Hideaki ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
ក្នុងជំនួបនេះ លោក Omura Hideaki បានសម្តែងនូវគោលបំណងចង់មានជើងហោះហើរបន្ថែមទៀតដែលភ្ជាប់រវាងខេត្ត Aichi និងទីក្រុងហូជីមិញ ទីក្រុង Da Nang និងទីក្រុងដទៃទៀតនៃប្រទេសវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះថ្នាក់ដឹកនាំខេត្ត Aichi បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសចរណ៍ វៀតណាម Airline និង Vietjet ដោយទទួលបានសញ្ញាវិជ្ជមានជាច្រើនផងដែរ។ លើសពីនេះទៀតសហគ្រាស Aichi ក៏មានបំណងចង់វិនិយោគលើគម្រោងផ្លូវហាយវ៉េថ្មីដែលភ្ជាប់ទីក្រុងហូជីមិញទៅនឹងគម្រោងអាកាសយានដ្ឋាន Long Thanh ហើយសង្ឃឹមថានេះនឹងក្លាយជានិមិត្តរូបថ្មីនៅក្នុងទំនាក់ទំនងជប៉ុននិង វៀតណាម។ រីឯឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអបអរសារទរចំពោះសំណើរបស់ថ្នាក់ដឹកនាំខេត្ត Aichi ក្នុងកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយគ្រប់ក្រសួងនិងស្ថាប័ននានារបស់វៀតណាមព្រមទាំងអះអាងថា រដ្ឋាភិបាលវៀតណាមកំពុងជំរុញគម្រោងអាកាសយានដ្ឋាន Long Thanh និងគម្រោងផ្លូវល្បឿនលឿនដែលភ្ជាប់ទីក្រុងហូជីមិញជាមួយអាកាសយានដ្ឋាន Long Thanh ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍និងការតភ្ជាបសេដ្ឋកិច្ចអន្តរជាតិផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម