• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ទទួលជួបជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី

 នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយក​រដ្ឋ​មន្ត្រី​និង​ជារដ្ឋ​មន្ត្រី​ការ​បរទេស​វៀត​​ណាម លោក Pham Binh Minh បានទទួលជួបជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Ahmed​ Saeed ដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាម។ 
 
ក្នុងជំនួប​នេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះអាងថា វៀត​ណាម​យក​ចិត្ត​ទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី​ ដែលជាម្ចាស់ជំនួយឈានមុខ ក្នុង​ការ​ផ្គត់​ផ្គង់​ដើមទុន ជួយឧបត្ថម្ភបច្ចេ​កទេសនិងការពិគ្រោះជំនួយ។
 
ឧបនាយក​រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានស្នើឲ្យធនាគារអភិវឌ្ឍន៍អាស៊ី បន្តផ្តល់​អាទិភាព​ឲ្យវៀត​ណាម​ទាក់ទងផ្ទាល់ជាមួយទុន ឬរួមបញ្ចូលប្រាក់កម្ចីជាមួយប្រ​ភពជំនួយ ដើម្បីកាត់​បន្ថយការ​ចំណាយ​លើការខ្ចី​ប្រាក់ និងធានាសុវត្ថិភាពដល់បំណុល​សាធារណៈ។
​ 
អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Ahmed Saeed បានមានប្រសាសន៍ថា វៀត​ណាម​គឺជាគំរូ​មួយ​ក្នុង​ការ​ប្រើប្រាស់​ប្រភព​ទុន ODA ដែលអាចចែករំលែកជាមួយបណ្តា​ប្រទេសដទៃទៀត​។ លោកអនុប្រធាន​ធនាគារ​អភិ​វឌ្ឍន៍​អាស៊ីបា​ន​អះអាងថា លោកនឹ​ងបន្តធ្វើ​ការយ៉ាង​ជិតស្និទ្ធជាមួយ​វៀត​ណាម​ដើម្បី​រក្សា​ស្ថេរភាព​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​​ចីរភាព​នៃសេដ្ឋកិច្ចវៀតណា​ម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top