22/05/2019 11:27 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយបា


 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parilla
 

ទទួលតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parilla ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋ​មន្ត្រីការបរទេសវៀតណាម  លោក Pham Binh Minh អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាម ទៅ​បំពេញ​ទស្សន​កិច្ច​ជាផ្លូវការនៅគុយបា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩។

 
ក្នុងជំនួប​ពិភាក្សាការងារនាថ្ងៃទី ២០ខែ ឧសភា ជាមួយរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parilla ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងឡើងវិញ អំពីចំណង​សាម្គីភាព មិត្តភាពនិងការគាំទ្រមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋ និងប្រជាជនវៀត​ណាម​ចំពោះ​គុយបា​។ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពលើវិធានការមួយចំនួន ដើម្បីបន្តបង្កើនទំនាក់ទំនងទ្វេភាគី ជាក់​ស្តែង​គឺប​ង្កើនការផ្កាស់ប្តូរគណៈប្រតិភូ គ្រប់ជាន់ថ្នាក់ក៏ដូចជារក្សា​ជាប្រចាំ​និង​លើក​កម្ពស់​យន្ត​ការ​សហប្រតិ​បត្តិកា​រ​ទ្វេភាគី​ប្រកបដោយប្រសិទ្ធ ភាព។
 
ទន្ទឹមជាមួយ​គ្នានោះ  រដ្ឋមន្ត្រីទាំងពីររូប បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើវិធានការដើម្បី​ជំរុញ​សកម្មភាព​វិនិយោ​គធ្វើអាជីវកម្មរបស់សហគ្រាសនៃប្រទេសទាំងពីរ ដោយបានឯកភាពបន្ត​គាំទ្រនិង​បង្កលក្ខណៈ​ងាយ​ស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមកផងដែរ។ ស្តីពីបញ្ហាតំបន់​និង​អន្តរជាតិ ភាគីទាំងពីរបានអះអាងគាំទ្រគោលជំហរបស់គ្នា ក្នុងការដោះស្រាយជម្លោះ​អធិបតេយ្យភាព​ដោយសន្តិវិ​ធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជា​តិ។
 
បន្ទាប់ពី​ជំនួ​បពិភាក្សា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការ​បរទេសគុយបា លោក Bruno Rodriguez Parilla បានចុះហត្ថលេខា​លើផែនកា​រពិ​គ្រោះយោ​បល់​ន​យោបាយ​​ដំណាក់កាល ២០២០-២​០២២ រវាងក្រសួងការបរទេសវៀតណាមនិងក្រសួងការប​រទេសគុយ​បា។
 
ក្នុងក្រប​ខ័ណ្ឌ​នៃដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរ ទេសវៀតណាម លោក Pham Binh Minh ​បានអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះលេខាទី១ នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយ​និស្ត​គុយបា ​​Raul Castro Ruz, ប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រី  Miguel Diaz – Canel Bermudez និងប្រធាន​រដ្ឋសភា ​Esteban Lazo Hernandez ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ