08/05/2019 11:18 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បំពេញទស្សនកិច្ចការងារនៅខេត្ត Soc Trang


 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី  
 

 នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០១៩ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam រួម​ជាមួ​យ​ក្រុម​ការ​ងារនៃក្រសួង ស្ថាប័នមជ្ឈិម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Soc Trang ស្តីពីការ​អនុវ​ត្ត​សេចក្តីសម្រេចចិត្តលេខ ៣៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស (នីតិកាលទី១១) ស្តីពីការកសាង អភិវឌ្ឍន៍​វប្បធម៌​និងមនុស្សវៀតណាម សំដៅឆ្លើយតបទៅនឹងតម្រូវ ការអភិវឌ្ឍប្រទេសជាតិប្រកប ដោយ​និរន្តរ​ភាព។​
 
អញ្ជើញ​ថ្លែងមតិក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vu Duc Dam បានស្នើឲ្យខេត្ត Soc Trang បន្ត​ការ​លើកកម្ពស់ សមត្ថិភាពដឹកនាំរបស់គណកម្មាធិការបក្សខេត្ត តួនា​ទីគ្រប់​គ្រងរ​បស់អាជ្ញាធរគ្រប់ជាន់​ថ្នាក់ ​ព្រមទាំងកៀងគរការចូលរួមរបស់អង្គកា​រសង្គមនានានិងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្នុង​ការអនុវត្ត​សេច​​ក្តីស​ម្រេច​ចិត្ត  ដើម្បីបង្កើតឡើងនូវបម្រែបម្រួលច្បាស់លាស់ក្នុងភារ​កិច្ច​ កសាងសតិអារម្មណ៍ សីល​ធម៌ ផ្នត់រស់​នៅនិ​ងជីវភាពវប្បធម៌។

ក្នុង​ថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទៅទស្សនា វិទ្យា ល័យ​និង​សាលា​អន្តេវា​សិក​ដ្ឋាន​ Thanh Phu នៅស្រុក My ​Xuyen ខេត្ត Soc Trang​ ផងដែរ៕ ​

 

តាម​ VOV 5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ