30/03/2019 11:12 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung៖ បន្តបង្កើនតម្លៃរបស់ ព្រៃឈើ


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VOV)
 

 ថ្លែងនៅ​ទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បាន លើកសំណើថា នាពេលខាងមុខ បណ្ដា​ក្រសួង​ ស្ថាប័ននិងតំបន់បន្ត​អនុវត្តន៍ យ៉ាងម៉ឹង​ម៉ាត់នូវ​គោល​ជំហរ​បិ​ទ​ទ្វារ​ព្រៃឈើ​របស់​នាយក​រដ្ឋ​មន្រ្តី​រដ្ឋាភិបាល​ មិន ធ្វើអាជីវកម្មព្រៃឈើធម្មជាតិ ដើម្បីរួម​ចំណែកទៅក្នុងការទប់ទល់នឹងគ្រោះ​មហន្ត រាយ​ធម្មជាតិ​ ការពារបរិស្ថានអេកូឡូស៊ី ក៏ដូចជាលើកស្ទួយជីវភាពរបស់ប្រជាជន ផងដែរ។

នា​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ២០១៩ នៅខេត្ត B​inh Dinh ភាគកណ្ដាលវៀ​តណាម ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍ​ជន​បទ​វៀតណាមបានសហការជាមួយគណៈកម្មា​ធិ ការប្រជាជ​ន​ខេត្ត​រៀប​ចំ​កិច្ច​ប្រជុំ​គណៈកម្មា​ធិការរដ្ឋ​ទទួល​បន្ទុក​កម្ម​វិធីគោលដៅ អភិវឌ្ឍរុក្ខកម្ម​ប្រកបដោយ​ចីរភាព។

​ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បាន លើកសំណើថា នាពេលខាងមុខ បណ្ដា​ក្រសួង ស្ថាប័ននិងតំបន់បន្តអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់​នូវគោល​ជំហរបិទ​ទ្វារព្រៃឈើ​របស់​នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​ មិន ធ្វើអាជីវកម្មព្រៃឈើធម្មជាតិ ​ដើម្បីរួមចំណែកទៅក្នុងការទប់ទល់នឹងគ្រោះម​ហន្ត រាយ​ធម្មជាតិ​ ការពារបរិស្ថានអេកូឡូ​ស៊ី ក៏ដូចជាលើកស្ទួយជីវភាពរបស់ប្រជាជន ផង​ដែរ។ លោកបានថ្លែង​ថា៖

​“ខ្ញុំស្នើអោយបណ្ដាក្រសួង ស្ថាប័នមជ្ឈឹមនិងសមាជិកនៃគណៈកម្មាធិការ ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​ការ​ផ្ទេរ​គោល​ដៅប្រើប្រា​ស់ដីព្រៃឈើទៅគោលដៅ ផ្សេងៗ។ ការ​ប្រើប្រាស់ដីព្រៃ​ឈើត្រូវ​តម្រង់​លើគោល​ដៅប​ង្កើត​ឡើង​បរិយាកាស​ ដ៏ល្អជាង ហើយតភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីផ​លប្រយោជន៍របស់ ប្រជា​ជន”៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ