24/03/2019 06:31 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung៖ លើកទឹកចិត្តដល់សហគ្រាសជប៉ុនបោះទុនវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងថាមពល


 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung
 

 នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បាន​ជួប​ធ្វើការ​ជាមួយ​គណៈប្រតិភូថ្នាក់ដឹកនាំធនាគារសហប្រតិបត្តការអន្តរជាតិជប៉ុន (JBIC) និង​សម្ព័ន្ធ​ក្រុម​ហ៊ុន​ ​Sumitomo។

អញ្ជើញ​ចូលរួមជំនួបនេះ មានវត្តមានតំណាង ស្ថានទូតជប៉ុនប្រចាំនៅវៀតណាម តំណាងក្រសួង ការបរទេស ក្រសួង​​ឧស្សាហពាណិជ្ជកម្ម ក្រសួងគមនាគមន៍ដឹកជញ្ជូន និងខុទ្ធកាល័យរដ្ឋាភិបាល។

អញ្ជើញ​ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានចាត់ទុកថាទំនាក់ទំនងរវាងវៀតណាម និង​​ជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រសើរ ខ្លាំងក្លា និងមានការជឿទុកចិត្តខ្ពស់។ លោក Trinh Dinh Dung ក៏បានវាយតំលៃខ្ពស់ចំពោះសកម្មភាពវិនិយោគ និងធ្វើអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន Sumitomo នៅ​​វៀត​ណាមលើគ្រប់វិស័យដូចជា៖ ពាណិជ្ជកម្ម ការនាំចេញនាំចូល ដែកថែប តម្បាញកាត់ដេរ និងកសិកម្ម។ ស្ដីពី​​យថា​ទស្សន៍សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនោះ លោក Trinh Dinh Dung បានចាត់ទុកថា វៀតណាម និងជប៉ុនជាខឿនសេដ្ឋកិច្ចទាំងពីរដែលមានផលប្រយោជន៍រួម និង​សក្ដា​នុពលជាច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត។ ហេតុដូច្នេះហើយ លោក Trinh Dinh Dung មានគោលបំណងថា ធនាគារ JBIC បន្តជួយឧបត្ថម្ភទុនលើគម្រោងនានានៅវៀតណាម ហើយស្នើឲ្យ Sumitomo​ បន្តបង្កើនការវិនិយោគ ជាពិសេសគឺលើវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។

ចំណែកឯ ​លោក Kazuhisa Yumikura នាយកប្រតិបត្តិ និងជានាយកផ្នែកហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធ និង​បរិស្ថាន​នៃ ធនាគារ JBIC បានអះអាងថា ធនាគារ JBIC មានគោល​បំណង​ចង់​រួម​ចំណែក​អភិវឌ្ឍន៍​ទំនាក់​ទំនង​​រវា​ងវៀត​ណាម និងជប៉ុន ជាពិសេសគឺលើវិស័យអ​ភិវឌ្ឍន៍ហេដ្ឋារច​នាសម្ព័ន្ធសំខាន់ៗ​ និង​ថាមពល​។ នាពេ​ល​ខាង​មុខ JBIC នឹងអនុវត្តន៍​ផែនការ​ជាច្រើន ដែល​ក្នុង​នោះមាន​កិច្ច​សហប្រ​តិបត្តិកា​ជាមួយ​ធនាគា​រ​ពាណិជ្ជកម្ម​វៀតណាម ​ដើម្បីផ្ដល់​ហិរញ្ញប្បទាន​លើគម្រោង​នានារបស់​សហគ្រាស​នៃប្រទេស​ទាំង​ពីរ​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ