• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue៖ វៀតណាមសន្យាបំពេញភារកិច្ច និងជាសមាជិកដ៏សកម្មរបស់ IIB


 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោក Nikolay Kosov ប្រធានគណៈនាយក ធនាគារវិនិយោគអន្តរជាតិ (IIB) (រូបថត៖ vnanet.vn)
 

 នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ​បានអញ្ជើញទទួលជួបលោក Nikolay Kosov ប្រធានគណៈនាយក ធនាគារវិនិយោគអន្តរជាតិ (IIB) ដែល​កំពុង​បំពេញ​ទស្សនកិច្ចការងារនៅ​វៀត​ណាម។

អញ្ជើញ​ថ្លែងនៅទីនេះ លោក Nikolay Kosov បានចាត់ទុកថា វៀតណាមគឺជាប្រទេសស្វាហាប់ ១ ហើយ​ជា​សមាជិក​ដែល​មានល្បឿនកំណើនខ្ពស់បំផុតក្នុងចំណោមសមា​ជិករបស់ IIB។ លោកប្រធានគណៈនា​យក IIB បាន​សម្ដែង​គោលបំណងចង់បើកការិយាល័យតំណាង​នៅវៀតណាម ដើម្បីធ្វើ​ជាស្ពានតភ្ជាប់​ជាមួយ​បណ្ដា​សហគ្រាស​ បើកទូលាយទ្រង់ទ្រាយសក​ម្មភាពមិនត្រឹមតែលើវិស័យហិរញ្ញ​វត្ថុប៉ុណ្ណោះទេ ថែមទាំង​ឧបត្ថម្ភ​ដល់គម្រោង​ធំៗ​របស់រដ្ឋាភិបាលទៀតផង។

ចំណែកឯ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាល​វៀតណាម​សន្យាបំពេញ​ភារកិច្ច ហើយ​ជាសមាជិកដ៏សកម្ម បន្តដំណើរការធ្វើកំណែទម្រ​ង់ និងអភិវឌ្ឍន៍ IIB នាពេលខាងមុ​ខ​។ លោក Vuong Dinh Hue បានចាត់ទុកថា រដ្ឋាភិបាលវៀតណាមគាំទ្រ IIB សិក្សាស្រាវជ្រាវ បើក​ការិយាល័យ​តំណាង​ប្រចាំនៅវៀត​ណាម​។ លោក ឧបនាយករដ្ឋម​ន្ត្រីក៏បានលើកទឹកចិត្ត I​IB បន្ត​ទាក់​ទង​ជាមួយ​បណ្ដាសម្ព័ន្ធ​ក្រុមហ៊ុន​ អគ្គក្រុម​ហ៊ុនធំៗ ហើយមានគោលបំណាងចង់បង្កើនទំនាក់​ទំនងរ វាងបណ្ដាដៃគូរបស់​វៀត​ណាម និង​ IIB៕ ​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយនិងអវិជ្ជមាន (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។

Top