• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung កាត់ខ្សែបូដាក់ឲ្យដំណើរការផ្លូវហាយវែ Da Nang – Quang Ngai

នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅខេត្ត Quang Nam ភាគកណ្ដាលវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានអញ្ជើញកាត់ខ្សែបូ នៅពិធីដាក់ឲ្យដំណើរការផ្លូវហាយវែ Da Nang – Quang Ngai។


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung កាត់ខ្សែបូដាក់ឲ្យដំណើរការ
ផ្លូវហាយវែ Da Nang – Quang Ngai   (រូបថត៖ dantri)


ខ្សែផ្លូវនេះមាន ប្រវែងសរុបប្រមាណជាង១៣៩ គ.ម និងទុនវិនិយោគជាង ៣៤,៥ លានលានដុង។ ខ្សែផ្លូវនេះនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីទីក្រុង Da Nang ទៅកាន់ ខេត្ត Quang Ngai ចុះនៅត្រឹមជាង១ម៉ោងប៉ុណ្ណោះ។

ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ រ្តីលោក Trinh Dinh Dung បានវាយតំលៃថា ខ្សែផ្លូវហាយវែ Da Nang – Quang Ngai ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដ៏សំខាន់ដែលជំរុញការអភិវឌ្ឍនៃមណ្ឌលសេដ្ឋកិច្ចស្នូលៗភាគកណ្ដាលប្រទេស។ គម្រោងការណ៍នេះនឹងជំរុញការតភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សន្តិសុខការពារជាតិសម្រាប់ប្រទេសជាតិទាំងមូលនិយាយរួមនិងខេត្ត ក្រុងទាំង៣ដែលមានខ្សែផ្លូវឆ្លងកាត់និយាយដោយឡែក។ ទន្ទឹមនឹងនោះ ខ្សែផ្លូវក៏រួមចំណែកតភ្ជាប់ខ្សែដឹកជញ្ជូនអន្តរជាតិនៃត្រីកោណសេដ្ឋកិច្ចរវាងកម្ពុជា ឡាវ និងវៀតណាម ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top