• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ចូលរួមសន្និសីទពន្លឿន ផ្លែមៀន Hung Yen

នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅខេត្ត Hung Yen ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅសន្និសីទពន្លឿនពាណិជ្ជកម្មផ្លែមៀននិងកសិផល Hung Yen ឆ្នាំ២០១៨។

អញ្ជើញថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យខេត្ត Hung Yen ត្រូវ​ការយកចិត្តទុកដាក់ដល់ ការរៀបចំតំបន់ផលិតកម្មឲ្យបានសមស្របច្បាមជាប់តម្រូវការរបស់ទីផ្សារកុំទុកឲ្យកើត​មានឡើងអតុល្យភាពរវាងការផ្គត់ផ្គង់និងតម្រូវការ។ ទន្ទឹមនឹងនោះ សហការយ៉ាងស្អិតរមួតជាមួយខេត្តក្រុង​នានានិងស្ថាប័នមានសមត្ថកិច្ចរបស់ចិនក៏ដូចជាបណ្ដាសហគ្រាសនិងដៃគូប្រពៃណី ដើម្បីចែករំលែកព័ត៌មាន​ ធានាការ លក់ទំនិញចេញដោយស្ថិរភាព ជៀសវាងការកកស្ទះ រងសម្ពាធតំលៃនៅច្រកទ្វារព្រំដែន និង​ជៀស​វាងហានិភ័យសំរាប់ប្រជាកសិករ អាជីវករនិងសហ គ្រាសផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top