27/07/2017 12:49 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ទៅបំពេញទស្សនកិច្ចនៅនូវែលសេឡង់


 ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ទៅបំពេញទស្សនកិច្ចនៅនូវែលសេឡង់

ទទួលសេចក្តី​អញ្ជើញរបស់ឧបបយាករដ្ឋមន្ត្រីនូ​វែលហ្សេឡង់ លោកស្រី Paula Bennett ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែកក្កដា ឆ្នាំ​​២០១៧ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបា​លវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅ​បំ​ពេញ​ទស្សនកិច្ច​នៅនូវែលហ្សេឡង់។ នារសៀលថ្ងៃ​ទី២៦ ខែកក្កដា ឆ្នាំ​២០១៧ លោក  Vuong ​Dinh Hue បានជួប​ធ្វើការជាមួយ​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​នូវែលហ្សេឡង់ លោក Steven Joyce។ ក្នុងជំនួបធ្វើការ ភាគីទាំងពីរបាន​វាយ​តំលៃ​ខ្ពស់​​ចំពោះទំ​នាក់ ទំនងដៃគូលើគ្រប់​ជ្រុងជ្រោយឆ្ពោះទៅដៃគូយុ​ទ្ធសាស្ត្រវៀតណាម-នូវែលហ្សេឡង់​ដែល​កំពុង​​អភិវឌ្ឍន៍​ល្អប្រសើលើគ្រប់វិ​ស័យ។ ភាគីទាំងពីរ​ឯកភាព​បង្កើនថែម​ទៀតកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​វិនិយោគ​អប់ងំ និង​បណ្តុះបណ្ដាល​ហើយខំប្រឹង​ប្រែងទទួល​បាន​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​ឡើងដល់​ ១,៧ ពាន់លានដុល្លាអាមេ​រិកនាឆ្នាំ ២០២០។ ឧបនាយករដ្ឋ​មន្ត្រី Vuong Dinh Hue បានស្នើឲ្យ​នូវែលហ្សេឡង់​ចែក​រំលែក​បទពិសោធន៍ រៀបចំរចនាសម្ព័ន្ធខឿនសេ​ដ្ឋកិច្ចឡើងវិញ​ជាពិសេសលើ​វិស័យធនា​គារពាណិជ្ជកម្ម​និងភាហ៊ុន​ភាវូបនីយកម្ម​សហគ្រាសរដ្ឋ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីហិរញ្ញវត្ថុនូ​វែលហ្សេឡង់លោក Steven Joyce បា​នអះអាង​​ថា៖ វៀតណាម​គឺជាដៃគូសំខាន់​របស់នូវែលហ្សេឡង់​ក្នុងអាស៊ាន​វាយតំលៃខ្ពស់ ចំពោះស្នាដៃ​ដែលវៀត​ណាម​ទទួល​បានលើវិ​ស័យ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​នាពេលកន្លងទៅ ជាពិសេស​គឺការ​រៀបចំ​ APEC ឆ្នាំ ២០១៧ ប្រ​កបដោយជោគជ័យ។ លោកបានអះអាងថា៖ នូវែ​លហ្សេឡង់នឹ​ងជួយ ឧបត្ថម្ភវៀតណាម ក្នុង​ការ​រៀប​​ចំ​រចនាសម្ព័ន្ធហិរញ្ញវត្ថុធនាគារ ឡើងវិញបង្កលក្ខណៈ​ងាយស្រួល​សំរាប់ជល​ផលរបស់​វៀត​ណាម ចូលក្នុងប្រ័ពន្ធ​លក់​​រាយនៅនូវែលហ្សេឡង់៕ 
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ