ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក
Pham Binh Minh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ (Nguyễn Nga)
នាល្ងាចថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម លោកស្រី Wendy Matthews។ នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានស្នើឲ្យភាគីទាំងពីរបង្កើនការអនុវត្តប្រកបដោយប្រសិទ្ធភាពចំពោះបណ្ដាយន្តការទ្វេភាគី ជំរុញ្រកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ ។ ឧបនាយករដ្ឋមន្រ្តីគ៏បានស្នើឲ្យប្រទេសទាំងពីរបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ APEC ឆ្នាំ ២០១៧ ជាពិសេសគឺ កិច្ចប្រជុំកំពូល APEC នៅទីក្រុង Da Nang ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោកស្រី Wendy Matthews បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៦។ ឯកអគ្គរដ្ឋទូត Wendy Matthews បានឲ្យដឹងថានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងនិងស្ថាប័នរបស់វៀតណាមសំដៅរៀបចំយ៉ាងល្អចំពោះដំណើរទស្សនកិច្ចនៃបណ្ដាគណៈប្រតិភូជាន់ខ្ពស់នារយៈពេលខាងមុខ ក៏ដូចជារៀបចំយ៉ាងជោគជ័យ APEC ឆ្នាំ ២០១៧ ជំរុញបណ្ដាវិស័យសហប្រតិបត្តិការ នាំទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម នូវែលហ្សេឡង់ក្លាយទៅជាដៃគូយុទ្ធសាស្ត្រ ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម