ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី និងឯកអគ្គរដ្ឋទូតអៀរឡង់
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung (ស្ដាំ)បានអញ្ជើញជួបសន្ទនា
ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវៀតណាមលោក Konstantin Vnukov (រូបថត៖VOV)
នាព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានអញ្ជើញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវៀតណាមលោក Konstantin Vnukov និងឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅ វៀតណាមលោកស្រី Cait Moran។
នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Konstantin Vnukov ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានឲ្យដឹងថាប្រទេសទាំងពីរកំពុងរៀបចំយ៉ាងសកម្មចំពោះដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋ លោក Tran Dai Quang។ នេះជាដំណើរទស្សនកិច្ចមានអត្ថន័យដ៏សំខាន់សំដៅជំរុញទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung និង ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Konstantin Vnukov ក៏បានពិភាក្សាទៅលើខ្លឹមសារទាក់ទិនជាច្រើននឹងបណ្ដាគម្រោងការណ៍សហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្ម និងថាមពលផងដែរ។
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅ
វៀតណាមលោកស្រី Cait Moran (រូបថត៖VOV)
នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអៀរឡង់លោកស្រី Cait Moran ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានឲ្យដឹងថា វៀតណាមជាប្រទេសតែមួយគត់នៅអាស៊ីក្នុងចំណោមប្រទេសទាំង ៩ ជាដៃគូអាទិភាពដោយទទួលបានជំនួយអភិវឌ្ឍន៍ពីអៀរឡង់។ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានវាយតម្លៃខ្ពស់ក្នុងការរួមចំណែកយ៉ាងសកម្មរបស់ឯកអគ្គរដ្ឋទូតចំពោះទំនាក់ទំនងទ្វេភាគី។ ឯកអគ្គរដ្ឋទូតលោកស្រី Cait Moran បានឲ្យដឹងថា បណ្ដាកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរកំពុងត្រូវបានអនុវត្តយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព ។ មកដល់បច្ចុប្បន្ន អៀរឡង់កំពុងរៀបចំប្រកាសយុទ្ធសាស្ត្រជាតិស្ដីអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយវៀតណាមដំណាក់កាល២០១៧ - ២០២០ ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម