• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ទទួលជួបជាមួយប្រធានកាសែត Asahi Shimbum


ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ទទួលជួបជាមួយប្រធានកាសែត Asahi Shimbum
លោក Masataka Watanabe

នៅក្នុងជំនួបទទួលជួបជាមួយប្រធានកាសែត Asahi Shimbum លោក Masataka Watanabe នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Vu Duc Dam បានចាត់ទុកថា កាសែត Asahi Shimbum ជាស្ពានតភ្ជាប់ព័ត៌មានសំខាន់ៗ សំដៅនាំប្រទេសនិងមនុស្សវៀតណាមខិតមក ជិតជាមួយពិភពលោកតាមរយៈរូបភាពប្រទេសស្រឡាញ់សន្តិភាពនិងភាពសម្បូធូរធាចម្រូងចម្រើនក្នុងតំបន់។ លោក Vu Duc Dam សង្ឃឹមថា កាសែត Asahi Shimbum នឹងបន្តតាមដាននិងផ្សព្វផ្សាយព័ត៌មានអំពីវៀតណាម ជួយឲ្យប្រជា ជនជប៉ុន​និងពិភពលោកទាំងមូលយល់ច្បាស់អំពីសមត្ថិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅវៀតណាម។ រីឯខ្លួនវិញ លោក Masataka Watanabe បានឲ្យដឹងថា កាសែត Asahi Shimbum ជានិច្ចកាលមានបំណងរួមចំណែកទៅក្នុងការជម្រុញទំនាក់ ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយជប៉ុនផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

កិច្ចសហប្រតិបត្តិការថាមពលនិងអគ្គិសនីនុយក្លេអ៊ែរជាមួយរុស្ស៊ី គឺជាអាទិភាពរបស់វៀតណាម

កិច្ចសហប្រតិបត្តិការថាមពលនិងអគ្គិសនីនុយក្លេអ៊ែរជាមួយរុស្ស៊ី គឺជាអាទិភាពរបស់វៀតណាម

នាថ្ងៃទី១៧ ខែមិថុនា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី៣៥ ទិវាបង្កើតទំនាក់ទំនងការទូតអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សាធារណរដ្ឋតាតាស្ថាន (សហព័ន្ធរុស្ស៊ី) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានជួបពិភាក្សាជាមួយលោក Sergey Kudryashov អគ្គនាយកក្រុមហ៊ុន Zarubezhneft។

Top