18/06/2020 15:17 GMT+7 Email Print Like 0

ឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh៖ កងកម្លាំងរក្សាសន្តិភាពគួរតែត្រៀមខ្លួនដោះស្រាយរាល់បញ្ហាប្រឈមក្រៅប្រពៃណី

ដ្បិតតែជំងឺ COVID-19 បានក្លាយជាជំងឺរាតត្បាតសកល ដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់ក៏ដោយ ប៉ុន្តែនៅទ្វីបអាហ្វ្រិក កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមជាច្រើននៅតែព្យាយាមទាំងយប់ទាំងថ្ងៃ ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាត ដោយធានាការអនុវត្តភារកិច្ច។

ទិដ្ឋភាពនៃសន្និសីទ


ឧត្តមសេនីយ៍ឯកបំរុងលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានឲ្យដឹងថា៖ មន្ទីរពេទ្យយោធាកម្រិតទី ២ របស់វៀត ណាមបានដាក់ពង្រាយនៅឯបេសក កម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង បានព្យាបាលអ្នកជំងឺជិត ១.០០០ ករណី។ អ្នកជំងឺទាំងអស់ត្រូវបានព្យាបាលដោយជោគជ័យ ស្របតាមតម្រូវការរបស់អង្គការសហប្រជាជាតិ ជាពិសេសសម្រាប់អ្នកជំងឺដែលសង្ស័យថា មានផ្ទុកជំងឺ COVID-19។ អង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនិងវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19  នៃមន្ទីរពេទ្យយោធាកម្រិតទី ២ ក៏ដូចជាកងកម្លាំងរបស់វៀតណាមនិងអង្គការសហប្រជាជាតិនៅ Bentiu ស៊ូដង់ខាងត្បូងផង។

ឧត្តមសេនីយ៍ឯកបំរុង លោក Nguyen Chi Vinh បានឲ្យដឹងថែមទៀតថា៖ យុទ្ធជនថែរក្សាសន្តិភាពរបស់ វៀតណាម កំពុងបំពេញភារកិច្ចនៅបេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីបង្កើនចំណេះដឹងស្តីពីការការពារនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19។

នាពេលថ្មីៗនេះ ក្រសួងការពារប្រទេសបានផ្តល់ប្រាក់ចំនួន ២ ពាន់លានដុង ដើម្បីទិញសំភារៈពេទ្យសម្រាប់បញ្ជូនទៅបេសកម្ម នៅពេលលក្ខខណ្ឌអនុញ្ញាត្តិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ