• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌូនេស៊ីយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម


 ឥណ្ឌូនេស៊ីយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម

នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ អនុប្រធានក្រុមប្រឹក្សា​តំណាងរាស្ត្រ (DPR-សភាជាន់ទាបឥណ្ឌូ​នេស៊ី​) លោក​ Fahri Hamzah បានជួប​សន្ទនាជាមួយ​ឯកអគ្គរដ្ឋទូត​វៀត​ណាម ប្រចាំនៅឥណ្ឌូនេស៊ី លោក​ ​Hoang Anh Tuan ។ នៅក្នុងជំនួប​នេះ ​លោក  Fahri Hamzah បាន​អះអាងថា​ឥណ្ឌូនេស៊ីជា​និច្ចកាល​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​ទំនាក់​ទំនង​សហប្រតិបត្តិកា​រជាមួយ​វៀត​ណាម​ និ​ងសម្ដែង​នូវក្តី​សប្បាយ​រីករាយ​ថានឹង​ដឹក​នាំគណៈ​ប្រតិភូ​រដ្ឋសភា​ឥណ្ឌូនេស៊ី​ ចូល​រួមសន្និសីទ​ប្រចាំឆ្នាំ លើកទី២៦ វេទិកា​តំបន់អាស៊ី -​ប៉ាស៊ី​ហ្វីក ​( APPF 26) នៅវៀត​ណាម​នាខែ​មក​រាខាង​មុខ​នេះ។
 
ឯកអគ្គរដ្ឋទូត Hoang Anh Tuan បានស្វាគមន៍លោកប្រ​ធាន​ DPR លោក Fahri Hamzah រួមជាមួយគណៈ​ប្រតិភូ​រដ្ឋសភា​ឥណ្ឌូនេស៊ី​អញ្ជើញ​មកបំពេញទស្សនកិច្ចនៅវៀតណា​ម ចូល​រួមសន្និសីទ  APPF 26។ ទន្ទឹមនឹង​នោះ លោក​ក៏បានអះអាង​ថា៖ដំណើរ​ទស្សន​កិច្ច​នេះនឹង​រួមចំណែក​ជំរុញ​ទំនាក់​ទំនង​សហប្រតិ​បត្តិការ​លើច្រើន​វិស័យ​រវាង​រដ្ឋសភា​នៃប្រទេសទាំង​ពីរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top