ឥណ្ឌូនេស៊ីយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម
នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ អនុប្រធានក្រុមប្រឹក្សាតំណាងរាស្ត្រ (DPR-សភាជាន់ទាបឥណ្ឌូនេស៊ី) លោក Fahri Hamzah បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឥណ្ឌូនេស៊ី លោក Hoang Anh Tuan ។ នៅក្នុងជំនួបនេះ លោក Fahri Hamzah បានអះអាងថាឥណ្ឌូនេស៊ីជានិច្ចកាលយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម និងសម្ដែងនូវក្តីសប្បាយរីករាយថានឹងដឹកនាំគណៈប្រតិភូរដ្ឋសភាឥណ្ឌូនេស៊ី ចូលរួមសន្និសីទប្រចាំឆ្នាំ លើកទី២៦ វេទិកាតំបន់អាស៊ី -ប៉ាស៊ីហ្វីក ( APPF 26) នៅវៀតណាមនាខែមករាខាងមុខនេះ។
ឯកអគ្គរដ្ឋទូត Hoang Anh Tuan បានស្វាគមន៍លោកប្រធាន DPR លោក Fahri Hamzah រួមជាមួយគណៈប្រតិភូរដ្ឋសភាឥណ្ឌូនេស៊ីអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចូលរួមសន្និសីទ APPF 26។ ទន្ទឹមនឹងនោះ លោកក៏បានអះអាងថា៖ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាងរដ្ឋសភានៃប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម