• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌូណេស៊ីអំពាវនាវឲ្យនូវែលសេឡង់ ជំរុញអាទិភាពចំនួន៤សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន

នៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញមួយ បន្ទាប់ពីជំនួបទ្វេភាគីជាមួយសមភាគីនូវែលសេឡង់ លោកស្រី Nanaia Mahuta រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បានឲ្យដឹងថា អាទិភាពចំនួន៤ក្នុងកិច្ចសហប្រតិបត្តិការនេះ រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនាវាចរណ៍ ការតភ្ជាប់ គោលដៅនិរន្តរភាព និងពាណិជ្ជកម្មនិងវិនិយោគក្នុងក្របខ័ណ្ឌនៃចក្ខុវិស័យរបស់អាស៊ានចំពោះតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (AOIP) ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ទៅកាន់ទីក្រុងហ្សាកាតា នាថ្ងៃទី ១៥ ខែវិច្ឆិកា ឥណ្ឌូនេស៊ីបានអំពាវនាវឱ្យនូវែលសេឡង់ជំរុញអាទិភាពចំនួន ៤ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ នៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញមួយ បន្ទាប់ពីជំនួបទ្វេភាគីជាមួយសមភាគីនូវែលសេឡង់ លោកស្រី Nanaia Mahuta រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បានឲ្យដឹងថា អាទិភាពចំនួន៤ក្នុងកិច្ចសហប្រតិបត្តិការនេះ រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនាវាចរណ៍ ការតភ្ជាប់ គោលដៅនិរន្តរភាពនិងពាណិជ្ជកម្មនិងវិនិយោគក្នុងក្របខ័ណ្ឌនៃចក្ខុវិស័យរបស់អាស៊ានចំពោះតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (AOIP) ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីក៏បានបញ្ជូនទស្សនៈរបស់ឥណ្ឌូនេស៊ីចំពោះតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ដែលក្នុងនោះបានសង្កត់ធ្ងន់លើទស្សនៈរបស់ឥណ្ឌូនេស៊ីអំពីការកសាងតំបន់មួយប្រកបដោយសន្តិភាពនិងវិបុលភាព ដោយផ្អែកលើកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាប័ន្ន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top