02/10/2021 12:13 GMT+7 Email Print Like 0

អ្នកវិទ្យាសាស្ត្រវៀតណាមបង្កើត “ភ្នែកឆ្លាត” បង្ការកូវីដ ១៩

ដោយគោលបំណងបង្កើតដំណោះស្រាយ ឧបករណ៍បច្ចេកវិទ្យា ដើម្បីជួយដល់ការបង្ការជំងឺកូវីដ - ១៩ នាពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលព័ត៌មានវិទ្យានិងកុំព្យូទ័រ (បណ្ឌិត្យសភាវិទ្យា សាស្ត្រនិងបច្ចេកវិទ្យាវៀតណាម) បានបង្កើតឧបករណ៍ថ្មីមួយប្រកប ដោយជោគជ័យក្រោមការត្រួតពិនិត្យប្រកាសវេជ្ជសាស្ត្រឆ្លាតវៃ​ដែលមានឈ្មោះថា Cli-SmartEyes)។
 

ប្រព័ន្ធត្រួតពិនិត្យវេជ្ជសាស្ត្រឆ្លាតវៃ CLi-SmartEyes ត្រូវបានតំឡើងនៅផ្សារ Hang Da (ហាណូយ) (រូបថត៖ NVCC)


ដូច្នោះហើយ ឧបករណ៍នេះអាចត្រួតពិនិត្យលំហូរមនុស្សចេញនិងចូលដោយបិរមាណច្រើននិងអាចរកឃើញករណីដែលមានហានិភ័យនៃការឆ្លងរាលដាលជំងឺដោយស្វ័យប្រវត្តិ ជំនួសការវាស់សីតុណ្ហភាពរាងកាយដោយដៃ ក្នុងគោលបំណងកាត់បន្ថយហានិភ័យដល់អ្នកប្រើប្រាស់និងកាត់បន្ថយការចម្លងរោគឆ្លង។ អ្នកដែលមិនមានលក្ខខ័ណ្ឌចូលតាមទ្វារនឹងមានសំឡេងរោទិ៍អេក្រង់នឹងបង្ហាញពីមូលហេតុ (គ្រុន ក្តៅ កម្រិតហានិភ័យនៃការរីករាលដាលខ្ពស់ ... )។

ផលិតផលនេះ ត្រូវបានសាស្ត្រាចារ្យរងលោកវេជ្ជបណ្ឌិត Pham Hong Quang នៅមជ្ឈមណ្ឌលព័ត៌មានវិទ្យានិងកុំព្យូទ័រ បណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមនិងសហការីស្រាវជ្រាវតាំងពីចុងឆ្នាំ ២០២០ ដោយស្មារតីនៃការនាំយកបច្ចេកវិទ្យាមកជួយដល់ផ្នែកវេជ្ជសាស្ត្រ។ សាស្ត្រា ចារ្យរង លោកបណ្ឌិត Pham Hong Quang បាននិយាយថា៖  “នៅកន្លែងត្រួតពិនិត្យដែលត្រូវមានមនុស្សយាម ពួកគេមានហានិភ័យឆ្លងខ្ពស់នៅពេលពួកគេជួបមនុស្សរាប់ពាន់នាក់ក្នុងមួយថ្ងៃ ហើយទីពីរពួកគេអាចចម្លងពីមនុស្សមួយទៅមនុស្សមួយទៀត។ បើសេដ្ឋកិច្ចបើកចំហ តាមការប៉ាន់ស្មានរបស់ក្រសួងសុខាភិបាលនឹងមានគ្រឹះស្ថានប្រហែល ៦ លានដែលត្រូវស្កេនលេខកូដ QR ... ប្រសិនបើប្រើមនុស្សយាមនឹងត្រូវការមនុស្សច្រើន ប៉ុន្តែឧបករណ៍នេះអាចជំនួសបាន និងកាត់បន្ថយហានិភ័យទាំងអស់”។

បច្ចុប្បន្ន ប្រព័ន្ធនេះត្រូវបានតំឡើងនៅសាលធំនៃផ្ទះ A1 បណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមនិងខ្លោងទ្វារគណៈកម្មាធិការប្រជាជនសង្កាត់ Cua Dong ក្នុងទីក្រុងហាណូយ។ ដោយ សារការផលិតក្នុងប្រទេសនិងស្វ័យភាពខាងបច្ចេកវិទ្យា បានជាថ្លៃដើមថោកជាងផលិតផលនាំចូល ដោយតម្លៃប្រហែល ៥ លានដុង/គ្រឿង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ